Yeeun and jinwoon

Yeeun មានទំនាក់ទំនងស្នេហាជាមួយ Jeong Jin Woon

          បើតាមការ​បញ្ជាក់​របស់​ទីភ្នាក់ងារ Mystic Entertainment តារាចម្រៀង​Yeeun សមាជិក​របស់​ក្រុម​ចម្រៀង​ Wonder Girls និង​ Jeong Jin-woon សមា​ជិក​របស់​ក្រុមចម្រៀង 2AM មាន​ទំនាក់ទំនង​ស្នេហា​អស់រយៈ​ពេល​បី​ឆ្នាំ​ មក​ហើយ។

          តារា​ចម្រៀង​ទាំងពីរ​បាន​កសាងទំនាក់ទំនងស្នេហា​របស់ពួកគេ​ ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៤ នៅពេល​ពួកគេ​ស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់​ក្រុមហ៊ុន JYP Entertainment ។ Yeeun វ័យ២៧​ឆ្នាំ​បាន​បង្ហាញមុខ​ជា​មួយ​ក្រុម​ចម្រៀង Wonder Girls កាលពីឆ្នាំ​២០០៧ ខណៈ​ពេល​ Jeong វ័យ​២៥​ឆ្នាំ​ បង្ហាញមុខ​លើក​ដំបូង​ជាមួយ​ក្រុម 2AM កាលពី​ឆ្នាំ​២០០៨។

          Jeong បាន​ប្តូរមក​ក្រុមហុន Mystic Entertainment បន្ទាប់ពី​ចប់កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន JYP Entertainment ប៉ុន្តែ​ពួកគេ​នៅ​តែរក្សាទំនាក់ទំនង​នេះ បើ​ទោះបីជា​មាន​ទីភ្នាក់ងា​រ​ខុសគ្នាហើយក៏ដោយ៕

អ្នកនឹងចូលចិត្ត

មតិយោបល់