adverise with khmeread 14454491 1127766633976877 866425786 n

យក​ផ្លែ​ពន្លៀក​ដែក​ចាក់​បុរស​ម្នាក់​របួសធ្ងន់​ប៉ូលិស​វ៉ៃខ្នោះ​២​នាក់​

    ត្បូងឃ្មុំ ៖ ប៉ូលិស​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់​ជនដៃដល់​២​នាក់​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៣​ កញ្ញា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បានយក​ផ្លែ​ពន្លៀ​ដែកចា​ក់លើ​ជនរងគ្រោះ​ម្នាក់​របួសធ្ងន់ ខណៈ ពេល​មានទំនាស់​ពាក្យសម្តី​គ្នា​ពេល​កំពុង​ចៀរ​ជ័រកៅស៊ូ នៅ​ចំណុច​ភូមិ​មង់ ឃុំ​ជាំ  ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​ស្រុក​មេមត់​បានឱ្យដឹងថា ជនសង្ស័យ​២​នាក់​គឺ​១-​ឈ្មោះ​ ហៃ ​កាន​ ភេទ​ប្រុស​​ អាយុ​២៣​ឆ្នាំ ​ជាតិខ្មែរ ​និង​២-​ឈ្មោះ ​ប៉ាក យុទ្ធ​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​អ្នក​ទាំង​២​ស្នាក់នៅ​ភូមិ​មង់ ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានធ្វើ​សកម្មភាព​យក​ពន្លៀក​ដែក​ចៀរ​ជ​រ័​កៅស៊ូចាក់ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ ហួន រត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ឃុំ​កើតហេតុ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​បំពេញ​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់​ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់