adverise with khmeread 1

Antonio Conte ត្រៀម​ដាក់​អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ​លេង​ពេញ​តង់​ខណៈ Chelsea នឹង​ប៉ះ Arsenal ក្នុង​យប់​នេះ​

​    ​Antonio Conte បាន​បង្ហើប​ឱ្យដឹងថា លោក​នឹង​ផ្តល់ឱកាស​ដល់​កីឡាករ Fabregas ដើម្បី​ចាប់ផ្តើម​នៅ​ជម្រើស​ទីមួយ​ជា​លើកដំបូង​ក្នុង​ក្របខ័ណ្ឌ Premier Leauge នៅពេល Chelsea ប៉ះ Arsenal ក្នុង​យប់​នេះ ខណៈ Terry មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​ដ៏​ធំ​នេះ​ទេ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បានបង្ហាញ​ខ្លួន​បានត្រឹមតែ​បី​ប្រកួត​ប៉ុណ្ណោះ​ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅ​ការប្រកួត​ក្នុង​លី​ក​ចាប់តាំងពី​លោក Conte បាន
​មកដល់​ក្លឹប​ដែល​នេះ​នាំឱ្យមាន​ការរំពឹងទុក​ថា អាជីព​របស់ Fabregas នៅ​ទឹកដី Stamford Bridge អាច​នឹង​មកដល់​ទីបញ្ចប់​។​

​    ​Fabregas បានចាប់ផ្តើម​លេង​ពេញ​តង់​ជា​លើកដំបូង​ឱ្យ Chelsea នៅក្នុង​ជ័យជម្នះ​ទៅលើ Leicester ដោយ​លទ្ធផល ២-០ ក្នុងការ​ប្រកួត EFL Cup
ខណៈ​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​រក​គ្រាប់​បាល់​ចំនួន ២ គ្រាប់​ម្នាក់ឯង​។​

​    ​លោក Conte ក៏បាន​ទទួលស្គាល់ថា ការប្រកួត​ជាមួយ Arsenal យប់​នេះ​ច្បាស់​ជាពិសេស​សម្រាប់ Fabregas ដោយហេតុ​រូបគេ​មាន​អនុស្សាវរីយ​ច្រើន​នៅ​ទឹកដី
Emirates៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់