adverise with khmeread 14423665 1127774380642769 1612645493 o

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៦​នាក់​នៅ​ស្ទឹងត្រង់​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន បាន​ចុះបង្ក្រាប​ករណី​ជួយ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ​(​ស្រី​២​នាក់​) ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ និង​៣០​នាទី ហើយ​បាន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ។​

    ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​អារក្ស​ត្នោត​ធ្វើការ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​នៅ​ចំណុច​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​ហើយ​ជា​លទ្ធផល​កម្លាំង​ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១០​កញ្ចប់ ​(​តូច​)​។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ឈ្មោះ រ៉េ​ន ស្រី​ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​៩ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មក​ស្នាក់នៅ​ចំណុច​ផ្ទះជួល​ខាងលើ។​

    តាម​ការបំភ្លឺ​របស់​ឈ្មោះ រ៉េ​ន ស្រី​ពៅ​ បាន​ប្រាប់ថា ថ្នាំ​ចំនួន​១០​កញ្ចប់​នេះ​ជា​របស់​ឈ្មោះ លី ល​ក្ខ័​ស្មី ហៅ​ស្រី​ល័ក្ខ​មាន​ទីលំនៅ​ចំណុច​ផ្ទះជួល​ខាងលើ​(​ទុកឱ្យ​ខ្លួន​លក់​ចំនួន​១២​កញ្ចប់) ហើយ​ឈ្មោះ​ស្រី​ល័ក្ខ ក៏​ធ្វើដំណើរ​ទៅ​កំពង់ចាម។​

    រហូតដល់​ម៉ោង​១៤ ​និង​២០​នាទី​ថ្ងៃ​ដដែល​ឈ្មោះ ស្រី​ល​ក្ខ័ បានមក​ដល់ផ្ទះ​វិញ​កម្លាំង​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ស្រី​ល​ក្ខ័ ដើម្បី​ធ្វើកា​សាកសួរ។​

    បន្ទាប់មក​ក៏មាន​អ្នក​ទូរស័ព្ទ​មក​លេខ​ទូរស័ព្ទ​ជនសង្ស័យ​រក​ទិញ​ថ្នាំញៀន​យកទៅ​ជក់​ជា​បន្តបន្ទាប់​ហើយ​កម្លាំង​ប៉ូលិស​បាន​ឃ្លាំចាំ​នៅ​ហ្នឹង​ផ្ទះ​របស់​ជនសង្ស័យ ហើយ​ក៏បាន​ឃាត់ខ្លួន​មុខសញ្ញា​មក​ទិញ​ថ្នាំជក់​បាន​ចំនួន​៤​នាក់​ថែមទៀត​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ ១.​ឈ្មោះ សួង បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​, ២.​ឈ្មោះ ភ័​ក្រ សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនសង្ស័យ​ទាំង​០២​នាក់​មាន​ទីលំនៅ​ភូមិ​មាឃ​១ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​, ៣.​ឈ្មោះ សន សុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​ រស់នៅ​ភូមិ​៥៦ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម, ៤.​ឈ្មោះ ស្រុ​ន ដា​រ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម នា​ថ្ងៃនេះ​ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕


 

adverise with khmeread

មតិយោបល់