adverise with khmeread 1

Arsene Wenger ព្រមាន Sanchez ថា ត្រូវតែ​គោរព​ច្បាប់​របស់​ក្លឹប បន្ទាប់ពី​លោក​ខឹង​តារា​ឈី​លី​នេះ​យ៉ាងខ្លាំង​កាលពី​សប្តាហ៍​មុន​

​    ​Alexis Sanchez ត្រូវបាន​ព្រមាន​មិនឱ្យ​បំបែក​ច្បាប់ទម្លាប់​របស់​ក្លឹប​ម្តងទៀត បន្ទាប់ពី​បានធ្វើឱ្យ​លោក Arsene Wenger ខឹងសម្បា​យ៉ាងខ្លាំង​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​កីឡាករ​របស់គាត់ បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល Sanchez ទាត់​បាល់​ប៉េ​ណា​ល់​ទី​ក្នុងអំឡុង​ការប្រកួត​ជាមួយ Hull កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​កាំភ្លើង​ធំ​រូបនេះ​មិនបាន​ទាត់​បាល់​ចូល​ទី​នោះទេ​។​

​    ​Sanchez បាន​ច្រានចោល​កិច្ចព្រមព្រៀង​ទាត់​បាល់​ប៉េ​ណា​ល់​ទី​របស់​ក្លឹប​ព្រោះ​គាត់​ចង់​ទាត់ ខណៈ Santi Cazorla និង Theo Walcott ជា​អ្នក​ដែល​ត្រូវ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ​។​

​    ​ចាប់តាំងពី​ពេលនោះ​មក Wenger បាន​ប្រាប់ Sanchez  ថា​ត្រូវតែ​គោរព​ច្បាប់​របស់​ក្លឹប ហើយ Cazorla នឹង​ជាម​នុស្ស​ទីមួយ​ដែល​ត្រូវ​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប្រសិនបើ Arsenal ទទួលបាន​បាល់​ពិន័យ ១១ ម៉ែត្រ​ពេល​ប៉ះ Chelsea ក្នុង​រាត្រី​នេះ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់