adverise with khmeread G dragon takes legal action against hackers who leaked news of his new relationship from his personal instagram account %281%29

G-Dragon ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ Hacker ដែល​ទម្លាយ​រូប​សង្សារ​ជប៉ុន ដែល​ខ្លួន​ខំ​លាក់​មិន​ឱ្យគេ​ឃើញ​

    ​សិទ្ធិ​ឯកជន​របស់ G-Dragon ត្រូវបាន​គេ​រំលោភបំពាន បន្ទាប់ពី​លេច​ធ្លាយ​រូបភាព​ពី​គណនី Instagram ផ្ទាល់ខ្លួន​របស់គាត់ ដែល​គាត់​បានកំណត់​គណនី​នោះ​ជា​លក្ខណៈ​ឯកជន (Private)​។​

​    ​ពួកគេ Hacker បាន​ប្ដូរ​វា​ទៅជា Public វិញ ហើយ​ទម្លាយ​ទំនាក់ទំនង​ស្នេហា​រវាង​តារា​មូ​ដែល​ជប៉ុន​នាង Nana Komatsu របស់គាត់​។​

​    ​ភ្នាក់ងារ YG Entertainment បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការវាយប្រហារ​គណនីរ​បស់ G-Dragon ថា "G-Dragon បាន​ប្រើ​គណនី Instagram ជា​លក្ខណៈ​ឯកជន​ក្នុង​គោលបំណង​ចែករំលែក​ការរស់នៅ​ប្រចាំថ្ងៃ​របស់គាត់​ជាមួយនឹង​មិត្ត​ជិត​ស្និ​ទ្ធិ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​។ វា​គឺជា​ទង្វើ​ខុសច្បាប់​មួយ​ដែល​ចែករំលែក (Share) គណនី​របស់គាត់​ទៅ​អ្នកដទៃ​បានឃើញ​។ ដោយសារ​រឿងនេះ គណនី​ដែលមាន​មនុស្ស​អាច​មើល​ឃើញតែ ១៥០ នាក់​នេះ បាន​លេច​ធ្លាយ​ជា​សាធារណៈ​។ ចំណែក​រូបភាព​ខ្លះ​គឺ​ត្រូវបាន​កាត់ត​មុនពេល​ចែករំលែក​ពេញ​វេ​ប​សាយ​"​។​

​    ​ផលិតកម្ម YG Entertainment បាន​និយាយថា​ពួកគេ​នឹង​ចាត់វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាល​នៃ​រូបភាព​នេះ និង​ចេតនា​បរិហាកេរ្តិ៍​តារាចម្រៀង​ប្រុស​រូបនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់