adverise with khmeread 1

ចំណាស់​នឹង​អត់​ដឹងអី​!!!​ ផឹក​ស្រវឹង​ទាត់​ធាក់​ក្មេងៗ​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​បុរស់​ចំណាស់​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ដើរទា​ត់​ធាក់​ក្មេងៗ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី២២ ​កញ្ញា​២០១៦ ​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ហើយ​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ។​

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ឈ្មោះ​ ហួន សីហា​ ភេទ​ប្រុស ​អាយុ៨​ឆ្នាំ ​(​កូនសិស្ស​)​ នៅ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ​ឃឹម សៅ ​ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ ​មុខរបរ​កសិករ​នៅ​ភូមិ​កើតហេតុ​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពង់​អង្គុយ​លេងដី ៣ ​នាក់​បងប្អូន។ ​ពេលនោះ​ជនសង្ស័យ​បាន​មកដល់​ក្នុង​សភាព​ស្រវឹង​ហើយ​បាន​ទាត់​ជនរងគ្រោះ​១​ជើង​ចំ​ចង្កេះ​ខាងឆ្វេង​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ចុក​រមួល។ បន្ទាប់មក​ឪពុកម្តាយ​យក​ជនរងគ្រោះ​បាន​នាំទៅ​ពេទ្យ​ឯកជន។​ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់