adverise with khmeread 1

អតីត​មិត្ត​រួម​ក្រុម​ម្នាក់​ជីក​កកាយ​រឿង Mario Balotelli គប់​ចាន​មី Pasta ដាក់​កណ្តាល​មុខ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​

    ​Mario Balotelli ហាក់​បាន​ទុក​អតីតកាល​របស់គាត់​ម្តុំ​ចាប់តាំងពី​មកដល់​ក្លឹប Nice ប៉ុន្តែ​អតីតកាល​ដ៏​ពាល​របស់គាត់​នៅតែ​ត្រូវគេ​លើក​យកមក​និយាយ​។​

​    ​ការគាស់កកាយ​ទាំង​នោះបាន​ចេញពី​ទូរទស្សន៍​រុស្ស៊ី​មួយ ជា​កន្លែង​ដែល​កីឡាករ Salvatore Bocchetti បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Kul't Tura​។​

​    ​Bocchetti ដែលជា​ខ្សែការពារ​ស្លាប​ឆ្វេង​របស់​ក្រុម Spartak Moscow បាន​ជជែក​កម្សាន្ត​ជាមួយ​ទស្សនិកជន​អំពី​រឿងរ៉ាវ​ដែល​បាន​កន្លងផុត​អស់​ជាច្រើន​ឆ្នាំ​ក្នុង​អាជីព​របស់ខ្លួន ហើយ​រឿង​ដ៏​អស់សំណើច​ជាងគេ​គឺ​នៅពេល​គាត់​នៅក្នុង​ក្រុម​អ៊ីតាលី​ក្រោម​អាយុ ២១ ឆ្នាំ​ជាមួយ Balo​។​

​    ​Bocchetti បាន​និយាយថា "​ថ្ងៃមួយ​ពួកយើង​បាន​ញ៉ាំ​អាហារ​នៅឯ​អាហា​រដ្ឋា​ន​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត​។ ហើយ Balotelli បាន​មកដល់​កន្លែង​ញ៉ាំ ហើយ​គាត់​ក៏បាន​គប់​មី Pasta មួយ​ចាន​ចូល​កណ្តាល​មុខ​កីឡាករ Marco Motta! គាត់​គឺជា​កីឡាករ​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​អត់​ចេះ​គិត​! គាត់​ជាម​នុស្ស​ឆ្កួត​ហើយ​គ្មាន​ខួរក្បាល​នោះឡើយ​!"៕

​    ​ទោះយ៉ាងណា បន្ទាប់ពី​បង្កឱ្យមាន​ភាពល្អក់​កក​រ​ជាមួយ​ការលើកឡើង​បែបនេះ​, Bocchetti បាន​ឆ្លើយតប​ចំពោះ​ការរិះគន់​មកលើ​ខ្លួន​។​

​    ​រូបគេ​បាន​សរសេរ​នៅលើ Twitter ថា "​ខ្ញុំ​មិនមាន​បំណង​និយាយថា Mario អត់​មាន​ខួរ​នោះទេ ខ្ញុំ​ចង់​និយាយថា ពេលខ្លះ​គាត់​មិនបាន​ប្រើប្រាស់​វា ពេលដែល​គាត់​នៅ​ក្មេង​។ ខ្ញុំ​បាន​និយាយ​ក្នុង​ភាសា​រុស្ស៊ី ហើយ​វា​មិនមែនជា​ភាសា​កំណើត​របស់ខ្ញុំ​នោះឡើយ​។ ខ្ញុំ​គោរព​គាត់​ក្នុងនាម​ជា​បុរស​ម្នាក់ និង​មិត្តភក្តិ​ម្នាក់ និង​ជា​កីឡាករ​ម្នាក់ ខ្ញុំ​សូម​ជូនពរ​គាត់​ឱ្យ​ជួបតែ​រឿង​ល្អៗ​"៕

adverise with khmeread

មតិយោបល់