adverise with khmeread Unnamed %283%29

បើក​ម៉ូតូ​ MSX​ បុក​បង្គោល​ចំណាំងផ្លាត​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​សិរីសោភ័ណ​

    បន្ទាយមានជ័យ ៖ យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​ដោយ​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ចំណាំងផ្លាត​ដោយ​ខ្លួនឯង បណ្ដាលឱ្យ​ស្លាប់ម្នាក់និង​របួស​បាក់ជើង​ម្នាក់​។​

    លោក​អនុសេនីយ៍ឯក ភឿ​ក ព្រហ្ម មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា ម៉ូតូ​ម៉ាក ​MSX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ា អ៊ី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (​របួស​បាក់ជើង​)​។​

    ចំណែក​អ្នករួមដំណើរ ឈ្មោះ ឈឹម ចិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​(​ស្លាប់​)​។​

    លោក ​ភឿ​ក ព្រហ្ម បន្តថា អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​ដើម្បី​ព្យាបាល រីឯ​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ចំណែក​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សិរីសោភ័ណ៕

adverise with khmeread

មតិយោបល់