adverise with khmeread Unnamed

ឈរ​លក់​ថ្នាំញៀន​ដូច​លក់​ស្ករ​គ្រាប់​ប៉ូលិស​វ៉ៃខ្នោះ​បាន​៥​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០៥​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជាក់​​ស្តែង​ពីបទ ជួញដូរ និង ប្រើប្រាស់​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៦​ វេលា​ម៉ោង​១១ ​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្រុមទី​៥៤​ ភូមិ​១៧ ​សង្កាត់​បឹងកក់​ទី​១ និង ក្រុមទី​១០៦ ភូមិ​១៧ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​ដកហូត​ថ្នាំញៀន​៧៧​ថង់។​

    ប៉ូលិស​និយាយថា កម្លាំង​ក្រុម​ល្បាត​ខណ្ឌ និង​ប៉ុស្តិ៍​បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង​បាន​៥​នាក់ ពាក់ព័ន្ធ​ពីបទ​ជួញដូរ​និង ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​០៥​នាក់​គឺ​១- ឈ្មោះ កែវ សារី ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់នៅ ផ្ទះជួល ផ្លូវ​រថភ្លើង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ​ពីបទ​ជួញដូរ​ដកហូត​១៤​ថង់​តូច, ២- ឈ្មោះ សៀង តឿ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិត​ពិត​ប្រាក​ស្នាក់នៅ ផ្ទះជួល ផ្លូវ​រថភ្លើង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​, ៣- ឈ្មោះ ម៉ាក់ ភារៈ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្នាក់់នៅ ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​
​ក្រុមទី​៥៤ ភូមិ​១៧ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​ (២+៣) ​ពីបទ​ជួញដូរ ដកហូត​បាន​៤៧​ថង់​តូច​, ៤- ឈ្មោះ ឃឹម យ៉ាង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ  មុខរបរ កម្មករ​ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១០៦ ភូមិ​២៣​ សង្កាត់​បឹ​កក់​ទី​២ ខណ្ឌទួលគោក ពីបទ​៖ ជួញ​ដូរ ដកហូត​១៥​ថង់​តូច​ ​និង​ឧបករណ៍​សម្រាប់​ជក់​ចំនួន​៩ និង​៥- ឈ្មោះ ស៊ុយ សុភាព ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​១០៦ ភូមិ​២៣  សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​។​ ពីបទ​ប្រើប្រាស់​ដកហូត​០១​ថង់​តូច​។​

    ប្រតិបត្តិការ​នេះ​វត្ថុតាង​ដែល​បាន​ចាប់យក​រួមមាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧៧​ថង់​តូច​ (​សង្ស័យ​ជា​គ្រឿងញៀន​),​ ឧបករណ៍​សម្រាប់​ជក់​ ០៩​។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ ម៉ោង​និង​ចំណុច​ខាងលើ​កម្លាំង​ក្រុម​ល្បាត បានចេញ ប្រ​​តិ​ប​ត្តិ​ការ​ក៏បាន​ជួប​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឈរ​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ហើយក៏​ធ្វើការ​ឃាត់ខ្លួន និងត្រួតពិនិត្យ​រកឃើញ​ក្រាម​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន​សរុប ៧៧ ​ថង់​តូច និងឧបករណ៍​សម្រាប់​ជក់ ០៩​។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
 

adverise with khmeread

មតិយោបល់