adverise with khmeread Untitled 1

បំណាច់នឹង​អត់​ការងារ​ធ្វើទៅ​ហើយ បុរស​ស្ទាវ​ម្នាក់នេះ​យកលុយ​រដ្ឋ​ចែក​ឱ្យទៅ​ជះ​លើ​ថ្លៃ​វះកាត់​កែ​មុខ​ឱ្យ​ដូច David Beckham

    ​ក្មេង​ជំទង់​មិនទាន់មាន​ការងារ​ធ្វើ​ម្នាក់នេះ​ទទួលបាន​ប្រាក់​ចំនួន ១៥.០០០ ផោន​ក្នុង​មួយឆ្នាំ​ពីរ​ដ្ឋ​សម្រាប់​ភាព​អត់​ការងារ​ធ្វើ​របស់ខ្លួន ហើយ​ថ្មីៗ​នេះ​បាន​អះអាងថា​គាត់​បាន​ចំណាយ​ប្រាក់ ២ ម៉ឺន​ផោន​ដើម្បី​ធ្វើ​មុខ​ឱ្យ​ដូច​តារា​ក្នុង​ដួងចិត្ត​របស់គាត់​គឺ David Beckham ។​

​    ​Jack Johnson អាយុ ១៩ ឆ្នាំ​មកពី​តំបន់ Bulwell ទីក្រុង Nottingham ប្រទេស​អង់គ្លេស​បានឱ្យ​ពេ​ទ្រ​កែ​មុខ​ដូច​តារាបាល់ទាត់ David Beckham ដោយ​ជះ​លុយរាប់​ពាន់​ផោន​ទៅលើ​វះ​ការកែ​សម្ផស្ស​រួមទាំង​ចាក់​ថ្នាំ Botox នៅ​បបូរមាត់ និង​ធ្វើ​ធ្មេញ​ទៀតផង​។​

​    ​ខណៈដែល​គាត់​សារភាពថា គាត់​មិនមែនជា​អ្នកគាំទ្រ​តារាបាល់ទាត់​នោះ លោក Jack គ្រាន់តែ​ចង់​ធ្វើ​មុខ​ឱ្យ​ដូច​លោក Bekham និង​និយាយថា លុយ​ដែល​បាន​ពី​អ្នក​បង់ពន្ធ​នេះ​គឺ​ស័ក្តិសម​នឹង​ចំណាយ​លើ​ការវះកាត់​ណាស់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់