Untitled 1

ប្រជាជន​ចិន​ផ្ទុះ​កំហឹង​និង​រិះគន់​ពួក​អ្នក​ស្តារ​មហា​កំ​ផែន​ចិន​ថា ទើប​រៀន​ចប់​ពីសា​លាម​ត្តេ​យ្យ

    ​អ្នកលេង​បណ្ដាញ​សង្គម​ចិន​បាននាំគ្នា​បញ្ចេញ​កំហឹង​យ៉ាងខ្លាំង​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ជុំវិញ​ការស្ដារ​ឡើងវិញ​នៃ​មហា​កំផែង​ចិន​អាយុ ៧០០ ឆ្នាំ ដែល​គ្របដណ្តប់​ទៅដោយ​បេ​តង់ រាបស្មើ​ថេ​ង​ទៅវិញ​។​

​    ​ដោយ​ស្គាល់​ថា​ជា​មហា​កំផែង​មួយ​ដ៏​ស្រស់ស្អាត កំផែង​មិនទាន់​ស្ដារឡើងវិញ​នេះ​ដែលមាន​ប្រវែង ៨ គីឡូម៉ែត្រ​លាតសន្ធឹង​ក្នុង​ភាគ​ឦសាន​ខេត្ត Liaoning ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ ១៣៨១ អំឡុង​រជ្ជកាល​មីង​។​

​    ​រូបភាព​ផុស​ពេញ​បណ្ដាញ​សង្គម​បង្ហាញ​ពី​ការស្ដារ​ឡើងវិញ សឹង​មិន​ជឿ​នឹង​ភ្នែក ពេលដែល​មហា​កំផែង​ទាំងមូល​បែរជា​ប្រែ​ទៅជា​បេតុង​ពណ៌​ស​។​

​    ​អ្នកលេង​បណ្ដាញ​សង្គម Weibo ម្នាក់​បាន​និយាយថា "​នេះ​ហាក់បីដូចជា​ក្រុម​អ្នកធ្វើការ​ទាំងនោះ​មិនទាន់​រៀន​ចប់​ទេ ដូច​ទើប​មកពី​សាលា​ម​ត្តេ​យ្យ​អ៊ីចឹង​"​។​

​    ​សូម្បីតែ​អនុប្រធាននាយកដ្ឋាន​វ​ប្ប​ធម៌​លាវ​នី​ង​លោក Ding Hui ក៏​លាន់មាត់​ដែរ​ថា "​ការជួសជុល​នេះ​គឺ​អាក្រក់​ណាស់​"​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ CCTV ។​

​    ​ដោយឡែក​ច្បាប់​នៅ​ប្រទេស​ចិន មនុស្ស​ណា​ដែល​យក​ថ្ម​ពី​មហា​កំផែង​ប្រវែង ២១.០០០ គីឡូម៉ែត្រ​នេះ​នឹងត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ៤ ពាន់​យ័ន (៧៥០ ដុល្លារ​) ប៉ុន្ដែ​ដោយសារ​កំណើន​អ្នកទេសចរ​ច្រើនឡើង ធ្វើឱ្យ​មហា​កំផែង​នេះ​ពុកផុយ ជាពិសេស​កន្លែង​ដែល​គ្មាន​អភិវឌ្ឍ ជាហេតុ​ធ្វើឱ្យ​សំណង់​ដ៏​វែង​របស់​ពិភពលោក​នេះ​បន្ត​ពុកផុយ​យ៉ាងធ្ងន់ធ្ងរ​៕

ប្រភព៖ channelnewsasia

មតិយោបល់