adverise with khmeread Unnamed

ព័ត៌មាន​បន្ថែម​៖ ស្តីពី​ចោរលួច​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ ​GPS​ ឃាត់​បាន​៣​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៣ ​កញ្ញា ​ឆ្នាំ​២០១៦  ក្រោយពី​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កាលពី​ថ្ងៃទី​២២ ​ខែកញ្ញា​ ឆ្នាំ​០១៦ ​វេលា​ម៉ោង​ប្រហែល​១​នៅ​ចំណុច​មុខ​បន្ទប់​ជួល​ផ្ទះ​សង់​ថ្មី​ផ្លូវ​២០០២​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​បាន​ឃាត់​មានឈ្មោះ​១-​ឈ្មោះ​ ស៊ុំ សុផាត​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ប៉​ប្រ៉​ក​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ, ២-​ឈ្មោះ​ ជ្រុ​ន សំណាង ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ និង​៣-​ឈ្មោះ ​ម៉េ​ត សុខា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លែង​រលើង ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ឃឿន ចំ​រ៉ុង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​និស្សិត​ស្នាក់​នៅផ្ទះ​លេខ​៤៩​ផ្លូវ​បេ​ភូមិ​បូរី​ពិភពថ្មី​ សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា សម្ភារៈ​វត្ថុតាង​ចាប់យក ​និង​ដកហូត​១-​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ម៉ាក់​ MSX ១២៥​ពណ៌​ សេរី​២០១៤​ លេខ​តួ​៥២៥០៩៨៩​ លេខ​ម៉ាស៊ីន​ ០២៥០៩៨៩​ ពាក់​ស្លាក​លេខ​ 1FF-1657 ​និង​ម៉ាក​និក​ ពណ៌​ស​ សេរី​២០១៣​ ពាក់ស្លាក​លេខ​ភ្នំពេញ ​1BN.5568​ លេខ​តួ​ ១១១៧៩២ ​លេខ​ម៉ា​ស៊ី​ន ​១១១៨៩២, ២-​ចង្អើរម៉ូតូ​មុខ​ចំនួន​០២, ៣-​ចង្អើរម៉ូតូ​កណ្តា់​ចំនួន​០១, ៤-​​កញ្ចក់​មើល​ក្រោយ​ចំនួន​០២​គូ, ៥-​ដង្កាប​សំរាប់​បាញ់​កឹ​ប​ចំនួន​០១​ និង​គ្រាប់​កឹ​ប​មួយចំនួន​, ៦-​​កូនសោរ​, ទុ​ល្វី​ស​, ​ដង្កាប់​, ​កន្ត្រៃ​មួយចំនួន​ឧបករណ៍​ពាក់ព័ន្ធ​ជាង​ម៉ូតូ​ និង​៧-​ឧបករណ៍​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​កំ​ប្លេ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ជនរងគ្រោះ​ឈ្មោះ​ ឃឿន ចំ​រ៉ុ​ង បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា​ស្តីពី​ករណី​បាត់​ម៉ូតូ​របស់គាត់​ម៉ាក់​​ MSX ​ពណ៌​ស​ដែលមាន​ដាក់ ​GPS។​

    លុះដល់​ម៉ោង​ប្រហែល​១០​យប់​ជនរងគ្រោះ​បាន​សហការ​ផ្តល់ព័ត៌មាន​ថា​ GPS ​ដែល​នៅជាប់​ម៉ូតូ​របស់គាត់​បានបង្ហាញ​គោលដៅ​នៅ​ម្តុំ​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់​ (​សង្កាត់​ទឹកល្អក់​ទី​៣)​។ ​ពេល​សមត្ថកិច្ច​ទៅដល់​គោលដៅ​នោះ​បានឃើញ​ជនសង្ស័យ​ឈ្មោះ​ ស៊ុំ សុផាត ​រួមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​។​

    ភ្លាមនោះ​សមត្ថកិច្ច​យើង​បាន​ឃាត់​ និង​នាំខ្លួន​ជនសង្ស័យ​រួច​ធ្វើ​កំណត់ហេតុ​ចាប់យក​វត្ថុតាង​គឺ​ម៉ូតូ​របស់​ជនរងគ្រោះ​យកមក​សាកសួរ​ដោយមាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ​ ស៊ុំ សុផាត​ ទើប​នៅ​ថ្ងៃទី​២៣ ​ខែកញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១១​ដោយបាន​កា​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​និង​ដោយបាន​បញ្ជា​ពី​លោក ​ចែ សុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ បាន​នាំ​ជនសង្ស័យ​ទៅ​ឆែកឆេរ​បន្ទប់​ជួល​ដែល​បក្ស​ពួកវា​ស្នាក់នៅ​ម្តុំ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​បាន​រកឃើញ​វត្ថុតាង​ដែល​ពាក់ព័ន្ធ​ និង​បទល្មើស​មួយចំនួនទៀត​ និង​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ ម៉េ​ត សុខា ​និង​ឈ្មោះ​ ជ្រុ​ន សំណាង​ កំពុងស្នាក់នៅ​ក្នុង​បន្ទប់​ជួល​មក​សាកសួរ​បន្ត៕


 

adverise with khmeread

មតិយោបល់