Unnamed %283%29

រថយន្ត​កូរ៉េ​ដឹក​មាន់​បើក​លឿន​ផ្លូវ​កោង​ក្រឡាប់ចាក់​មាន់​ចោល​នៅ​រង្វង់​មូល​ជ្រោយចង្វារ​

    ភ្នំពេញ ​៖ រថយន្ត​កូរ៉េ​១​តោន​កន្លះ​មួយគ្រឿង​ដោយ​ដឹក​មាន់​ពេញ​ក្នុង​រថយន្ត​ហើយ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាលឱ្យ​ក្រឡាប់​ផ្អើ​ង​កង់​រង​ការខូចខាត សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លខ​៦A ក្បែរ​និង​រង្វង់​មូល​ជ្រោយចង្វារ​ខាងកើត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    តាម​ប្រភពព័ត៌មាន​ជុំវិញ​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​គឺមាន​រថយន្ត​បង្ក​ខាងលើ​ម៉ាក កូរ៉េ​១​តោន​កន្លះ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK.6430 ដោយ​ដឹក​មាន់​ពេញ​ ​និង​មាន​មនុស្ស​៤​លើ​រថយន្ត​ហើយ​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6A ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​មិនបាន​បន្ថយល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​ទ្រូងផ្លូវ​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឱ្យ​ក្រឡាប់​ផ្អើ​ង​កង់​និង​ចាក់​មាន់​ចោល​ពេញ​ផ្លូវ សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​និង​អ្នកបើកបរ​ក្នុង​រថយន្ត​។​

    បើតាម​សម្តី​ពី​អ្នកបើកបរ​រថយន្ត​ខាងលើនេះ​បានឱ្យដឹងថា មាន់​ទាំងអស់នេះ​ដឹក​មកពី​រកា​កោង យកទៅឱ្យ​ម៊ូ​យ​នៅ​ចោមចៅ ហើយ​មកដល់​កន្លែង​កើត​ដោយសារ​គាត់​ងោក​មួយភាំង​ហើយ​មិនបាន​ដឹងថា​ផ្លូវ​កោង​ទើប​ជួប​គ្រោះ​បែបនេះ​ម្តង។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

មតិយោបល់