adverise with khmeread Unnamed

បើក​ម៉ូតូ​វ៉ា​រថយន្ត​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ស្លាប់​ភ្លាម​

    ភ្នំពេញ ៖ បុរស​បាន​ស្លាប់​នៅនឹងកន្លែង​ដោយសា​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​ហើយ​រថយន្ត បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាលឱ្យ​ស្លាប់​ភ្លាម។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​មុខ​ហាង​ដេប៉ូ​ចែកចាយ​គ្រឿង​ភេ​ស​ជ្ជះ​យីហោ ដេប៉ូ ឧ​ត្ត​ម ស្ថិត​តាម​បណ្ដោយ​ផ្លូវ២០១១ ភូមិ​ដំណាក់​ធំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ចំណាន ហៅ វៀត អាយុ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​សង់​កូរ៉េ​អត់​ស្លាក​លេខ​។​

    តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើ​តេ​ហ​តុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ដែលជា​ជនរងគ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​អត់​មាន​ស្លាក​លេខ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជិះ​វ៉ា​រថយន្ត​ដែល​នៅ​ពីមុខ​ខាងឆ្វេង​ដៃ ស្រប​ជាមួយគ្នា​នោះ​ក៏មាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​មួយ​បាំង​កន្លះ ​ពណ៌ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-1294 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ច្រាសទិស​ជាមួយ​ម៉ូតូ​ពេលនោះ​ម៉ូតូ​បាន​វាក់​អឺ​ជាមួយ​រថយន្ត​ ហើយ​ជ្រុល​ទៅបុក​រថយន្ត​នី​សាន់​ពេញទំហឹង​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​ជា​ជនរងគ្រោះ​នោះ​បោក​ក្បាល​ទៅនឹង​គម្រប​ម៉ា​ស៊ី​ន​រថយន្ត​បែកក្បាល​បាក់ក​ស្លាប់​ភ្លាមៗ​នៅ​និង​នឹង​កន្លែងកើតហេតុ។​

    ភ្លាមៗ​នោះ​ម្ចាស់​រថយន្ត​ខាងលើ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​តែ​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​ព្រមទាំង​សព​ដេក​កណ្ដាលផ្លូវ​។​
 ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះមក​ធ្វើការ​វាស់វែង​រថយន្ត​និង​ម៉ូតូ​ហើយ​បាន​ទាក់ទង​ទៅខាង​ជំនាញ​មក​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​សង់​ត្រា​ល់។ ចំណែកឯ​សព​ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់​សព​ជនរងគ្រោះ​ឱ្យទៅ​ខាង​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន៕

adverise with khmeread

មតិយោបល់