adverise with khmeread Unnamed

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ជ្រោយចង្វារ​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៤ ​កញ្ញា​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចាន់ សម្ផស្ស ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​។​ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​តូច​, ២-​ម៉ូតូ​០១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1H-9299 ​និង​៣-​ប្រាក់​ដុល្លា ៤១ដុល្លារ (​សែសិប​មួយ​ដុល្លា​)​ ប្រាក់រៀល ៩៩.៣០០​រៀល​។​

    បន្ទាប់មក​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់