adverise with khmeread Untitled 1

ផ្ទុះ​កំហឹង​ឈុ​ល​ពេញ​អ៊ី​ន​ធឺ​ណេ​ត​! ម្តាយ​បង្ខំ​កូន​ឱ្យ​អង្គុយ​កន្លែង​ចត​ឡាន ២០ នាទី ដើម្បី​កុំឱ្យ​គេ​ដណ្តើម​កន្លែង​ចត​ឡាន​

    ​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយ​ក្នុង​ចំណតរថយន្ត​មមាញឹក​មួយកន្លែង​នៅ​គូ​ឡា​ឡាំ​ពួ បាន​ផ្ទុះ​កំហឹង​ពេញ​អន​ឡាញ​។ យោងតាម​ផុស​ដើម​នៅលើ Facebook ក្មេងប្រុស​នោះបាន​រង់ចាំ​ម្ដាយ​ក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ​ប្រហែល ២០ នាទី ដើម្បី​ទុក​កន្លែង​សម្រាប់​ចត​រថយន្ត​ឱ្យ​ម្ដាយ ខណៈដែល​ម្ដាយ​បាន​ទៅយក​រថយន្ត​មក​ចត​។​

​    ​ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​មួយ​នៅ​ផ្លូវ Jalan Kuchai Lama ទីក្រុង​គូ​ឡា​ឡាំ​ពួ ជា​កន្លែង​ដែល ជាធម្មតា​ពិបាក​ស្វែងរក​កន្លែង​ចត​រថយន្ត​ណាស់​អំឡុង​ម៉ោង​មមាញឹក​។ ម្ដាយ​របស់​ក្មេងប្រុស​នោះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​ទុក​ក្មេង​ចោល​ដើម្បី​រក្សាទុក​ន្លែ​ង​ចត​កុំ​ឱ្យគេ​មក​ដណ្តើម ខណៈដែល​ម្តាយ​នោះបាន​ត្រឡប់​ទៅយក​រថយន្ត​ដែល​ទុកចោល​នៅ​កន្លែង​មួយទៀត​។​

​    ​ផុស​នោះ​មាន​អ្នក​ស៊ែរ​រហូត ៨ ពាន់​ដង​។ ផុស​ដដែល​បាន​បង្ហាញថា នៅពេលដែល​អ្នកដើរ​កាត់​ទីនោះ​ឃើញ​ក្មេងប្រុស​អង្គុយតែ​ស្មានតែ​គេបោះបង់​ចោល​ក៏បាន​ចូលទៅ​ជិត​គាត់ ហើយ​ពួកគេ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​ដឹងថា​ក្មេង​នោះ​ត្រូវបាន​បញ្ជា​ឱ្យ​អង្គុយ​ទីនេះ​ដើម្បី​ទុក​កន្លែង​ចត​រថយន្ត​ឱ្យ​ម្ដាយ​។​

​    ​មិន​ច្បាស់​ថា តើ​នេះ​ជា​ទង្វើ​ទទួលខុសត្រូវ​របស់​អា​ណា​ព្យាបាល​របស់​ក្មេង​ឬ​យ៉ាងណា ប៉ុន្ដែ​រូបភាព​របស់​ក្មេងប្រុស​នេះ​ធ្វើឱ្យមាន​ការផ្ទុះ​កំហឹង​ពេញ​អន​ឡាញ​នៅ​ម៉ាឡេស៊ី​៕

 

adverise with khmeread

មតិយោបល់