adverise with khmeread Van gaal

ប្រិយមិត្ត​ក្រុម​បិសាច​ក្រហម​ខកចិត្ត​ក្រោយ​ក្រុម​ខ្លួន​បាន​បំបាក់​ក្រុម Sheffield Utd នៅ​យប់មិញ​នេះ​

​បណ្តា​អ្នកគាំទ្រ​ក្រុម Manchester United មួយចំនួន​បាន​បន់ស្រន់​ឲ្យ​ក្រុម​របស់ខ្លួន​ទទួល​បរាជ័យ​ក្រោម​ស្នាដៃ Sheffield United ដែល​អាចធ្វើ​ឲ្យ​លោក Luis van Gaal អាច​នឹង​ត្រូវគេ​បណ្តេញចេញ​។​

​នេះ​ជា​រឿង​ដ៏​អកុសល​មួយ​សម្រាប់​បណ្តា​អ្នកគាំទ្រ​ទាំងនោះ ក្រោយពី​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម Wayne Rooney បានសម្រេច​គ្រាប់​ពិន័យ​ដប់​មួយ​ម៉ែត​នៅ​ម៉ោង​បន្ថែម​។ វា​បានធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​ទទួលបាន​លទ្ធផល ១-០ យកឈ្នះ​ទៅលើ​ដៃគូ​ប្រកួត​របស់​ពួកគេ​ដែល​មកពី League One ក្នុងការ​ប្រកួត​ខាប់​ក្នុងស្រុក FA Cup ជុំ​ទី​បី​នៅ​យប់មិញ​នេះ​។​

​ក្រុម​លោក Van Gaal បាន​ផ្តោត​តែ​លើ​ការគ្រប់គ្រង​បាល់​តែប៉ុណ្ណោះ​ដែល​ទម្រង់​លេង​របស់​ក្រុម​លោក​ពិតជា​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​មែនទែន ទាំង​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​និង​ការប្រកួត​ខាប់​ផងដែរ​។​

​ក្រោយ​ការ​ស៊ុត​មិន​ចំ​គោលដៅ​ជាច្រើនលើក​របស់​កីឡាករ Memphis Depay នៅក្នុង​តង់​ទី​ពីរ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​បិសាច​ចាប់ផ្តើម​ចំអក​ឡក​ឡើយ​ទៅលើ​ក្រុម​ខ្លួន​។ នេះ​ជាហេតុ​ធ្វើ​ឲ្យ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ ហូ​ឡង់ លោក Luis van Gaal ស្ថិតក្រោម​សំពាធ​កាន់តែខ្លាំង​ឡើង​ហើយ​។​

​តើ​ប្រិយមិត្ត​គិតថា​វា​ជា​រឿង​មួយ​សក្តិសម​ឬទេ​ពេលដែល​ប្រិយមិត្ត​បន់ស្រន់​ក្រុម​សំណព្វ​របស់ខ្លួន​ទទួល​បរាជ័យ​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់