adverise with khmeread 1

Zidane ថា Barcelona មិនសូវ​ខ្លាំង​ទេ​នៅពេល​គ្មាន Messi

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid លោក Zinedine Zidane ជឿជាក់ថា អ្នកមាន​បុណ្យ Barcelona នឹងមិន​ខ្លាំង​នោះឡើយ​នៅពេល​គ្មាន Lionel Messi ខណៈ​ខ្សែប្រយុទ្ធ​មុត​ស្រួច​រូបនេះ​នឹង​អវត្តមាន​ចំនួន​បី​សប្តាហ៍​។​

​    ​ក្បាលម៉ាស៊ីន​របស់​ក្រុម​អ្នកមាន​បុណ្យ​រូបនេះ បានទទួល​រងរបួស​អំឡុង​ការប្រកួត​ជាមួយ Atletico Madrid ដែល​បានបញ្ចប់​ត្រឹម​លទ្ធផល ១-១ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ហើយ​ក្លឹប​បាន​បញ្ជាក់ថា​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៩​ឆ្នាំ​រូបនេះ នឹង​អវត្តមាន​មួយរយៈ​។ 

​    ​នៅពេល​ត្រូវបាន​សួរថា​តើ Barcelona នឹង​ទទួលជោគជ័យ​ដោយ​របៀប​ណា​នៅពេល​គ្មាន​ខ្សែប្រយុទ្ធ​កំពូល​របស់​ពួកគេ​, Zidane និយាយ​ដោយស្មោះ​ត្រង់​ថា "​ពិតណាស់ ពួកគេ​បាន​ចុះខ្សោយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពួកគេ​មិន​ចុះខ្សោយ​ខ្លាំង​ទេ ប៉ុន្តែ Messi មាន​សមត្ថភាព​ជួយ​ក្រុម​ច្រើន​។ ក្រុម​របស់​ពួកគេ​គឺមាន​លក្ខណៈខុស​ឆ្ងាយ​ណាស់​នៅពេល Messi មិន​លេង​ក្នុង​ក្រុម​"៕

adverise with khmeread
ប្រភព៖ bleacherreport

មតិយោបល់