adverise with khmeread 1

​លោក Stephen Hawking ព្រមាន​អំពី​គ្រោះថ្នាក់​របស់​ពួក Alien បើ​ពួកវា​មាន​បច្ចេកវិជ្ជា​ទំនើប​ជាង​មនុស្ស

​    ​លោក Stephen Hawking បាន​និយាយថា ប្រសិនបើ​យើង​ពិត​រកឃើញ​មនុស្ស​ភព​ក្រៅ​មែន​នោះ អ៊ីចឹង​ពួកគេ​ប្រហែល​ជាង​នឹង​បំផ្លាញ​មនុស្ស​នៅ​ផែនដី​នេះ​ទាំងអស់​។​

​    ​លោក​សាស្ត្រាចារ្យ​បាន​និយាយថា នៅពេលដែល​យើង​ទាក់ទង​ជាមួយ​ពួក Alien ទាំងនោះ វា​ប្រហែល​ដូចជា​នៅពេល​ជនជាតិដើម​អាមេរិក​ជួប​លោក Christopher Columbus អ៊ីចឹង​ដែរ​។ ហើយ​ក្នុងករណី​នោះ អ្វីៗ​មិន​ដូច​ការគ្រោងទុក​នោះឡើយ​នៅពេល​មនុស្ស​ទាំងនោះ​ត្រូវបាន​ជួប​ដោយ​អ្នក​ក្រៅ​។​

​    ​លោក Stephen Hawking បានធ្វើការ​ព្រមាន​នេះ​នៅក្នុង​ភាពយន្ត​មួយ​ដែល​បាន​បង្ហោះ​តាម​អន​ឡាញ​ដែលមាន​ចំណងជើង​ថា Stephen Hawking’s Favorite Places​។ រឿង​នោះ​បង្ហាញ​អំពី​សាស្ត្រាចារ្យ​ផ្នែក​ទ្រឹស្តី​រូបវិទ្យា​រូបនេះ​ធ្វើដំណើរ​ជុំវិញ​ចក្រវាល និង​ចូល​ទស្សនា​ទីកន្លែង​ផ្សេងៗ​តាម​យានអវកាស​។​

​    ​ទីកន្លែង​មួយ​ដែល​លោក​បាន​ចូល​ទស្សនា​គឺ​ភព Gliese 832c ដែលមាន​ចម្ងាយ​ពី​ភពផែនដី ១៦ ឆ្នាំ​ពន្លឺ ហើយ​ភព​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាចមាន​ជីវិត​រស់នៅ​។ ប៉ុន្តែ​គាត់​បាន​ប្រាប់​អ្នកទស្សនា​ថា ប្រសិនបើ​មានជីវិត​រស់នៅ​ទីនោះ​មែន វា​មិនមែនជា​រឿង​ល្អ​នោះទេ​។​

​    ​គាត់​បាន​និយាយ​នៅក្នុង​វីដេអូ​នោះ​ថា "​ខណៈ​ខ្ញុំ​កាន់តែ​ចាស់ ខ្ញុំ​កាន់តែ​ជឿជាក់​ជាង​មុន​ថា យើងទាំងអស់គ្នា​ពិតជា​មិន​ឯកា​នោះទេ​។ បន្ទាប់ពី​មានការ​ងឿងឆ្ងល់​ពេញ​មួយជីវិត ខ្ញុំ​នឹង​ជួយ​ដឹកនាំ​ការ​ខំប្រឹងប្រែង​ជា​សកល​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​ចម្ងល់​នេះ​។ គម្រោង Breakthrough Listen នឹង​ស្វែងរក​ផ្កាយ​ដែល​នៅ​ជិត​បំផុត​ដើម្បី​រក​សញ្ញាណ​ជីវិត ប៉ុន្តែ​ខ្ញុំ​ដឹង​ពី​ទីកន្លែង​ដែល​គួរ​ចាប់ផ្តើម​ស្វែងរក​។ នៅ​ថ្ងៃ​ណាមួយ យើង​ប្រហែលជា​ទទួល​សញ្ញា​ពី​ភព​ដូចជា Gliese 832c ប៉ុន្តែ​យើង​គួរតែ​ប្រុងប្រយ័ត្ន​ពី​ការឆ្លើយតប​ទៅ​ភព​នេះ​វិញ​"​។​

​    ​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក Hawking បាន​ព្រមាន​ពី​ហានិភ័យ​ពី​ការ​ឆ្លើយឆ្លង​ជាមួយ Alien​។ នៅពេល​គាត់​បានចាប់ផ្តើម​គម្រោង Breakthrough Listen គាត់​បាន​ព្រមាន​ថា រាល់​មនុស្ស​ភព​ក្រៅ​ដែល​យើង​ពិតជា​បានទទួល​សញ្ញា​ពី​ពួកគេ ប្រហែលជា​មិន​ចាប់អារម្មណ៍​សម្លាប់​ពួកយើង ព្រោះ Alien មិន​ចាប់អារម្មណ៍​នឹង​យើង​។​

​    ​គាត់​បាន​និយាយទៀតថា រាល់​សង្គមមនុស្ស​ដែល​អាច​អាន​សារ​ដែល​យើង​បាន​ផ្ញើ​ចេញពី​ផែនដី​ទៅ ប្រហែលជា​ត្រូវការ​បច្ចេកវិជ្ជា​ដើរ​មុន​យើង​រាប់ពាន់​លាន​ឆ្នាំ​។ គាត់​បាន​និយាយថា ប្រសិនបើ​បច្ចេកវិជ្ជា​ពួក Alien ជឿនលឿន​ពិតមែន ពួកគេ​ច្បាស់​ជាមាន​អំណាច​ខ្លាំងក្លា ហើយ​ប្រហែលជា​មើល​មក​ពួកយើង​មានតម្លៃ​ស្មើ​បាក់តេរី​។​

​    ​ហើយ​មនុស្ស​ភព​ក្រៅ​មិន​ត្រឹម​ជា​ជីវិត​ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នោះទេ​ដែល​លោក Hawking បាន​ព្រមាន ពួកវា​ប្រហែលជា​សម្លាប់​យើង​ចោល​មិន​ថា​យើង​មិន​សំខាន់​សម្រាប់​ពួកវា​ក៏ដោយ​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់