adverise with khmeread Untitled 1

បាញ់​២​គ្រាប់​ផ្អើល​ឈុ​ល​...​នាំគ្នា​រត់​ស្មានតែ​ចោរប្លន់​នៅក្នុង​វត្ត​ស្ទឹងមានជ័យ

    ភ្នំពេញ ៖ មានកា​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​ឮ​សម្លេង​ផ្ទុះ​កាំភ្លើង​នៅក្នុង​វត្ត​ស្ទឹងមានជ័យ​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​ក្រោម​ដោះ​ខាង​ធ្វេ​ង​ធ្លាយ​ទៅ​ក្រោម​ក្លៀក ដោយ​សង្ស័យថា​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន  ។​

    អំពើ​បាញ់បោះ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​២០ នាទី​រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ខ្លោងទ្វារវត្ត​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​ក្នុង ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ  ខ​ណ្ខ​មានជ័យ ។​

     សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ជា​ករណី​ជា​ករណី​ប្លន់ ។ ក្រោយមក​ដោយមាន​កា​ទាក់ទង​ទៅខាង​ថ្នាក់លើ​ទើប​ដឹងថា "​ជា​ករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​ការិយាល័យ​ទី​៨ នៃ​មន្ទីរ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដែល​ហេតុការណ៍​យល់ច្រឡំ ថា​ជា​ករណី​ប្លន់​នេះ គឺ​ដោយសារតែ​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែល​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ពុំបាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស​ទើប​ប្រជាពលរដ្ឋ​ស្មានថា "​ជា​អំពើរ​ករណី​ប្លន់​" ។​

     ជន​ដែល​ត្រូវ​គ្រាប់កាំភ្លើង​ខាងលើ​មានឈ្មោះ ទូច មករា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុ​របរ​រត់​ម៉ូតូឌុប​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ​1AH-0789 ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដោយបាន​ជិះ​គ្នា​២​នាក់​ដោយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន​បាត់​។​

         ​ចំណែក​ជនរងគ្រោះ​ភ្លាមៗ​នោះ ត្រូវបាន​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមៈ​ដោយមាន​កម្លាំង​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហារ​ផ្ទៃ​យាម​តាម ព្រោះ​មិនទាន់​ប្រាកដថា​ជា​ជនរងគ្រោះ​មែនទែន ហើយ​ស្ថិតនៅ​ការស៊ើបអង្កេត​និង​ស្រាវជ្រាវ​បន្ត​។​

    បើសិនជា​ស៊ើបអង្កេត​ថា​ជនរងគ្រោះ​ពាក់ព័ន្ធ​ជាមួយ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ជនរងគ្រោះ​នឹង​ប្រែ​ឈ្មោះ​ទៅជា​ជនសង្ស័យ​វិញ ។​

      សមត្ថកិច្ច​នឹងមិន​ឃាត់ខ្លួន​ជនរងគ្រោះ​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​នោះ ប្រសិន​ពុំមាន​ការពាក់​ព័​ន្ឋ​នោះ ហើយ​សមត្ថកិច្ច​នឹង​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ៕​

adverise with khmeread

មតិយោបល់