adverise with khmeread Untitled 1

កូន​ជា​អ្នក​លួច បែរទៅជាម្ដាយ​អ្នក​ជាប់ទោស​ក្នុងករណី​លួច​លុយ ៣ ម៉ឺន​ដុល្លារ​និង​គ្រឿងអលង្ការ​ជាច្រើនតម្លឹង

     កណ្តាល ៖ យុវជន​ម្នា​ក់បាន​លួច​លុយ​៣​ម៉ឺន​ដុល្លារ​និង​គ្រឿងអលង្ការ​ដ៏​ច្រើន​យកទៅ​លាក់​រួច​គេចខ្លួន , ក្រោយមក​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ​ឱ្យ​យកលុយ​និង​គ្រឿងអលង្ការ​ឱ្យ​ម្ចាស់​គេ​វិញ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ជា​ម្តាយ​នោះ​នៅ ថ្ងៃទី​២៤ កញ្ញា​នេះ​តែម្តង ។​

        អំពើ​លួច​កើតឡើង​តាំងពី​ថ្ងៃទី​១៦​កញ្ញា​ឆ្នាំ​២០១៦​វេលា​ម៉ោង​០៦​មកម្ល៉េះ  នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

      ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ង​ន ព្រាប ភេទ​ស្រី​អាយុ​៨៥​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ  មុខរបរ​នៅផ្ទះ​។ សម្ភារៈ​បាត់បង់​រួមមាន​ប្រាក់​អាមេរិក​ចំនួន​៣​ម៉ឺន​ដុល្លា​(​បី​ម៉ឺន​ដុល្លា ) ,​ខ្សែដៃ​ដាំ​ពេជ្រ​១​ខ្សែ​,​ខ្សែដៃ​ប្លា​ក​ទីន​១ ខ្សែ​ទំងន់​១​តំឡឹង​,
 ខ្សែដៃ​មាស​៣​ខ្សែ ( បី​តម្លឹង​)​និង​ខ្សែក​២​ខ្សែ​( ២​តម្លឹង​) ។​

      ចំណែក​ជនសង្ស័យ​ឈ្មោះ​ទេព សម្បត្តិ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​
​កើតហេតុ​(​គេចខ្លួន​)​។ ស្ត្រី​ជា​ម្តាយ​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ តុ​ប ស្រី​ទូច អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ  ។​

     ប៉ូលិស​បន្តថា  នៅ​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​
​រក​ទិញ​កាហ្វេ​នៅក្បែរ​ផ្ទះ ។  ពេល​ត្រឡប់មកវិញ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​បើក ក៏​ដើរទៅ​មើល ស្រាប់តែ​បាត់​ទ្រព្យសម្បត្តិ​បាត់អស់​រលីង រួច​បាន​ប្រាប់​កូនចៅ​ឱ្យជួយ​រក​ក៏​រក​មិនឃើញ​។​

     បន្ទាប់មក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ តែ​រក​មិនឃើញ  ។​

     ដោយ​ដឹងថា​ក្រុមគ្រួសារ​ជនរងគ្រោះ​ដឹង​ពី​ទង្វើ​របស់​ខ្លូន​ជនសង្ស័យ​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ​ឱ្យ​យកប្រាក់​ចំនួន ៣៩០០$ និង​ខ្សែដៃ​ចំនួន​០៤​ខ្សែ ដែល​ខ្លួន​លាក់ទុក​នៅក្រោម​ពូក​ជីតា​របស់ខ្លួន​មក​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​

       លុះដល់​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​៥២​នាទី លោក​ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​ឈ្មោះ តុ​ប ស្រី​ទូច ភេទ​ស្រី ត្រូវ​ម្តាយ​ជនសង្ស័យ​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ ។​

     នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​តុ​ប ស្រី​ទូច​បាន​ឆ្លើយ​សារភាពថា ខ្លួន​មិនបាន​ដឹង​ពី​សកម្មភាព​របស់​កូន​ទេ ទើបតែ​យប់​កាលពី​ថ្ងៃទី​២០​កញ្ញា​២០១៦ វេលា​ម៉ោង​៧ យប់​កូន​បាន​
​តេ​ទូរស័ព្ទ​មក​ប្រាប់​ឱ្យ​យក​របស់របរ​ដែល​វា​លាក់ទុក​ទៅ​ប្រគល់ឱ្យ​ម្ចាស់​គេ​វិញ​។ ក្នុងករណីនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅ​តុលាការ​៕​

adverise with khmeread

មតិយោបល់