adverise with khmeread Untitled 1

ដល់​ខែ​ភ្ជុំបិណ្ឌ​ហើយ​មិន​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ទៅ​លូកលាន់​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ជាប់​ខ្នោះ​របស់​ប៉ូលិស​

    កំពង់ធំ  ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សណ្តាន់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​២៤ កញ្ញា​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លូកលាន់  ឱបថើប ស្ទាប​សុដន់​ទៅលើ​កុមារី​អាយុ​១៤​ឆ្នាំ​កាលពី​ពេលយប់ ហើយ​ត្រូវបាន​ឪពុក​របស់​នាង​ដឹង​ប្តឹង​ប៉ូលិស​ឱ្យ​ចាត់ការ​តាមច្បាប់​។​

     យោង​ពាក្យបណ្តឹង​ឪ​ពុ​ជនរងគ្រោះ ឈ្មោះ ម៉ន ម៉េ​ត អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ជាំ​
​ស្វាយ ឃុំ​មាន​រិ​ទ្ឋិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មុខរបរ​ធ្វើ​ចំការ ថ្ងៃទី​២៤​កញ្ញា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​នេះ​ថា មាន​ករណី​ប្រទូស​កេរ្តិ៍ខ្មាស់​ទៅលើ​កូនស្រី​របស់គាត់​ឈ្មោះ​ម​. ណ​.​រ​. ស្រី អាយុ ១៤ ឆ្នាំ កាល​យប់​ថ្ងៃទី ២៣​កញ្ញា​២០១៦​។​

     ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ភ្លាម​និង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យឿន ឡូត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សីស្រុក​កពង់​ស្វាយ​ខេត្តកំពង់ធំ មុខរបរ​ធ្វើ​ចម្ការ ។​

     ក្រោយ​សាកសួរ​ជនសង្ស័យ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ឱបថើប លូក​ស្ទាប​ដោះ​ពិតប្រាកដ​មែន ។​

      បច្ចុប្បន្ន​សមត្ថកិច្ច​បា​នក​សាង​សំណុំរឿង​បញ្ជូនទៅ​ត​លា​ការ តាមច្បាប់ ៕​

adverise with khmeread

មតិយោបល់