adverise with khmeread 14459008 1128154640604743 1223352897 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជយោ ស្រុក​ចំការលើ ចុះ​អនុវត្ត​ដីកា​បង្ក្រាប ១​ករណី ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង១៧​នាទី​រសៀល។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជយោ ស្រុ​​ក​ចំការលើ បាន​បង្ក្រាប​មុខសញ្ញា​មាន​ដីកា​មួយ​នាក់​ឈ្មោះ ប៉េង សុខ​ជា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំងឫស្សី ឃុំ​ជយោ ស្រុក​ចំការលើ ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៣៤០១ ចុះ​ថ្ងៃទី​២០ ខែកក្កដា ​ឆ្នាំ​២០១៦ ចេញ​ដោយ​លោក សោ សុភា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ត្រូវ​ចោទ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ​ច្បាប់​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕


 

adverise with khmeread

មតិយោបល់