adverise with khmeread Unnamed %281%29

បញ្ជូន​ជនសង្ស័យ​៣​នាក់​លើ​៤​នាក់​ទៅ​តុលាការ​ពីបទ​លួច​តាម​ផ្ទះ​

    សៀមរាប ៖ មុខសញ្ញា​ជនសង្ស័យ​មួយក្រុម តែងតែ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួច​ផ្ទះ ចូល​លួច​សម្ភារៈ​នៅពេល​យប់ ត្រូវបាន​ប៉ូលិស​ក្រុង​សៀមរាប​បង្ក្រាប​កាលពី​វេលា​ម៉ោង ១​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២២​ ខែកញ្ញា ​ឆ្នាំ​២០១៦ ហើយ​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ។

    ប៉ូលិស​និយាយថា អំពើ​លួច​តាម​ផ្ទះកើតហេតុ​នៅ​ចំណុច​ស្ថិតនៅ​ភូមិ សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ជន​រង​គ្រោៈ​ឈ្មោះ ស​.​ស​.​អ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​មូលដ្ឋាន​ខាងលើ ការបាត់បង់ រួមមាន ទូរ​ស័ព្ទដៃ​ ចំនួន​០២គ្រឿង ក្នុង​នោះ​មាន អាយ​ហ្វូ​ន​សិ​ច​(iPhone6) ​ចំនួន​០១​គ្រឿង និង​អាយ​ហ្វូ​ន​ហ្វា​យ​អេស​ (iPhone 5s)​ ចំនួន​០១​គ្រឿង, ​លុយ​ដុល្លា​រ ចំនួន​៤៥០ដុល្លារ, ​លុយ​បាត​ ចំនួន​៥.៥០០​បាត,​ មាស​ចំនួន​០២​ជី និង​ប្លា​ក​ទី​ចំនួន​០៧​ជី ប័ណ្ណបើកបរ​រថយន្ត​ចំនួន​០១​សន្លឹក និង​អត្តសញ្ញាណ​ប័​ណ្ណ​ចំនួន​០២​សន្លឹក។​

    បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍ និង​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ទឹក​វិល និង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ ក្រោម​ការចង្អុលបង្ហាញ ពី​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប ក៏ដូចជា​លោក​អធិការរង​ទទួល​ការងារ​យុ​ត្តិ​ធ​ម៍ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង៩ ​និង​៤០​នាទី​ថ្ងៃទី​២២ ​កញ្ញា​ដដែល យើង​បានសម្រេច ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ ចំនួន០៤​នាក់ ស្រី​ម្នាក់។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​រួមមាន​ទី​១-​ឈ្មោះ ឆា​ត់ ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្តសៀមរាប ​(​ជា​មុខសញ្ញា​សកម្ម​នឹងមាន​ដិ​ការបង្គាប់​ឱ្យ​នាំខ្លួន​),​ ទី​២-ឈ្មោះ ប៊ុន សំបាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ត​សៀម​រាម​,​ ទី​៣-ឈ្មោះ សៅ សា​លួត ហៅ សំ ប៊ុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ ភូមិ​ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​និង​ទី​៤-ឈ្មោះ សា លីន ភេទ​ស្រី អាយុ២០​ឆ្នាំ ស្នាក់នៅ​ភូមិ ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប។ ​ក្រោយ​ធ្វើការ​សាកសួរ ចប់ និង​ដោយមាន​អ្នកធានា​ប៉ូលិស​បានអនុញាត​ឱ្យឈ្មោះ​សា​លីន​ត្រឡប់ទៅផ្ទះ​វិញ​ជា​បណ្តោះអាសន្ន។​

    លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើនេះ ក៏​ជា​មុខសញ្ញា​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព ប្រើប្រាស់ សម្រួល ចាត់ចែង ចែកចាយ សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ផងដែរ។ ​ប៉ូលិស​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់