adverise with khmeread 1 %281%29

បងប្អូន​ជីដូនមួយ​២​នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

    ​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​បុក​បងប្អូន​ជីដូនមួយ​ស្លាប់​ម្នាក់​​ និង​របួសធ្ងន់​ប៉ើង​ធ្លាក់​ប្រឡាយ​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​ បានកើត​ឡើង​នាល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​​ភូមិ​ព្រៃ​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ គេ​ឃើញ​បុរស​ស្ត្រី​២​នាក់​ជា​បងប្អូនជីដូន​មួយ​ជិះ​ម៉ូតូ​C125​ មួយគ្រឿង​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង​ច្រាស់ទិស​គ្នា​បាន​វ៉ា​ជេ​ង​រថយន្ត​មួយគ្រឿង​ទៀត​ជ្រុល​បុក​មួយ​ជនរងគ្រោះ​ បណ្តាលឱ្យ​ស្លាប់​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ប៉ើង​ធ្លាក់​ប្រឡាយ​រងរបួស​ធ្ងន់​៕​

adverise with khmeread

មតិយោបល់