adverise with khmeread 2

អ្នកដឹកនាំ​រឿង​លោក Kapoor រំពឹងថា​គេ​នឹងមិន​ណែនាំ​ឱ្យ​កាត់ចោល​ឈុត​បឺត​មាត់​ដ៏​វីវក់​ក្នុង​ភាពយន្ត​ថ្មី Fitoor របស់លោក​ទេ​

​លោក Kapoor និយាយថា លោក​មិន​រំពឹងថា​នឹងមាន​បញ្ហា​ពី​ឈុត​បឺត​មាត់​ក្នុង​ខ្សែភាពយន្ត Fitoor នោះទេ បន្ទាប់ពី​រូបភាព​របស់​តួអង្គ​ឯក​នាង Katrina Kaif និង​លោក Aditya Kapoor បានបង្ហាញ​ពី​អ្នក​ទាំងពីរ​កំពុង​ឈរ​បឺត​មាត់​នៅលើ​ស្ពាន​កាលពី​ថ្មីៗ​នេះ និង​បាន​ផ្សព្វផ្សាយ​ល្បី​ពេញ​បណ្តាញ​សង្គម​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​អ្នកដឹកនាំ​បាន​រំពឹង​ពី​បញ្ហា​ក្នុង​ឈុត​បឺត​មាត់​ដែរ​ទេ ស្រាប់តែ​នាង Katrina បាន​ចូល​និយាយ​កាត់មុខ​ថា "​នរណា​ជា​អ្នក​និយាយ​? វា​មិនមាន​បញ្ហា​នោះទេ​"​។ ខណៈ​អ្នកដឹកនាំ​រឿង​និយាយថា "​ខ្ញុំ​មិន​រំពឹងថា​នឹងមាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ ពីព្រោះ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​ផង​។ ទុក​រឿង​អវិជ្ជមាន​នៅ​មួយ​ឡែក​ទៅ​"៕

វីដេអូ៖ 

 

adverise with khmeread
ប្រភព៖ បូលីវូដបាប់បល

មតិយោបល់