adverise with khmeread O blind devotion facebook

គ្រប់គ្នា​ទប់ទឹក​ភ្នែក​មិនជា​ប់​ពេល​បានឃើញ វីដេអូ​បង្ហាញ​សកម្មភាព ប្រពន្ធ​ពិការភ្នែក និង​ប្តី​អស្ចារ្យ​រូបនេះ

    ​រឿង​ខាងក្រោម​នេះ​មាន​ចំណងជើង​ថា "Blind Devotion" បង្កើតឡើង​ដោយ​មនុស្ស​ជាច្រើន​នាក់​មកពី​គម្រោង Jubilee Project ដែល​នឹង​ធ្វើឱ្យ​អ្នក​គ្រប់គ្នា​ទប់ទឹក​ភ្នែក​មិន​ជាប់​។ ហេតុអ្វី​? ដោយសារ​ក្ដី​ស្រឡាញ់ ដែល​ប្ដី​មួយ​រូបនេះ​បង្ហាញ​ចំពោះ​ប្រពន្ធ​របស់គាត់​គឺ​គ្មាន​លក្ខខណ្ឌ និង​ជ្រាលជ្រៅ​ជាង​របស់​ដែល​យើង​អាច​រកបាន​នៅលើ​ផែនដី​នេះ​ទៅទៀត​។​

​    ​ប្រពន្ធ​ក្នុង​រឿងនេះ​បានដឹងថា នាង​នឹង​ពិការភ្នែក ហើយ​វា​ពិបាក​នឹង​ទទួលយក​ការពិត​ណាស់​។ នាង​បាន​ព្យាយាម​លាក់បាំង​ការពិត ដែលថា​នាង​នឹង​មិនអាច​មើលឃើញ​ម្ដងទៀត​។ ភាព​រឹង​ចចេស​របស់​នាង​បានធ្វើឱ្យ​ប្ដី​នាង​ចាប់ផ្ដើម​មានការ​សង្ស័យ​។ បន្ទាប់ពី​លាក់​ការពិត​អស់​រាប់​ខែ នាង​ក៏​ចាប់ផ្តើម​ប្រាប់​ប្តី​ទាំង​ស្ទាក់ស្ទើរ​។ គ្រានោះ​ហើយ​រឿង​កម្សត់​ចាប់ផ្តើម​កើតឡើង ប៉ុន្ដែ​រឿង​ដែល​ប្រពៃ​បំផុត​ក្នុង​រឿងនេះ គឺ​ការឆ្លើយតប​មិនគួរ​ឱ្យ​ជឿ​របស់​ប្ដី​នាង​។ 

​    ​ប្រភេទ​ស្នេហា​ដែល​មិន​គិត​ខ្លួនឯង​គឺជា​អ្វីមួយ​ដែល​យើង​គួរ​ស្វែងរក​ដើម្បី​មនុស្ស​ដែល​យើង​ស្រឡាញ់ ពីព្រោះ​ជីវិត​គឺ​ខ្លី​ណាស់​សម្រាប់​ឱ្យ​យើង​ចំណាយពេល​លើ​មនុស្ស​សំខាន់​របស់​យើង​។​
​    ​
​    ​ដើម្បី​ជាក់​កាន់តែច្បាស់​ថា​តើ​សាច់រឿង​នឹង​ទៅជា​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់