adverise with khmeread 123

អ្នកទេសចរ​ម្នាក់​ដើរ​ថត​ក្នុង​វិហារ​មួយ​នៅ​ម៉ិ​ក​ស៊ិ​ក តែ​ភ័យ​បះសក់ ពេល​សាកសព​ក្មេងស្រី​ក្នុង​វិហារ​ស្រាប់តែ​បើកភ្នែក​

    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដ៏​រន្ធត់​មួយ​នៃ​សាកសព​ក្មេងស្រី​ដែល​ត្រូវបាន​ចាត់ទុក​ដូចជា​ព្រះ ចំណាស់ ៣០០ ឆ្នាំ ស្រាប់តែ​បើកភ្នែក ស្ទើរ​លស់​ព្រលឹង​។​

​    ​ភ្ញៀវទេសចរ​បាន​ចូល​ទស្សនា​ក្នុង​វិហារ Guadalajara Cathedral នៅ​រដ្ឋ Jalisco ប្រទេស​ម៉ិ​ក​ស៊ិ​ក សាកសព​ក្មេងស្រី​ឈ្មោះ Santa Inocencia (St Innocence) ឬ ក្មេងស្រី​តូច ត្រូវបាន​រក្សាទុក​ក្នុង​កញ្ចក់​។​

​    ​ភ្ញៀវ​ម្នា​ក់បាន​ថត​ដំណើរ​កម្សាន្ត​របស់ខ្លួន​នៅក្នុង​វិហារ ហើយ​រំពេច​នោះ រូបគេ​ក៏​ថត​បាន​ក្មេងស្រី​រូបនេះ​បើកភ្នែក​។ វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ចូល YouTube ខណៈ​វា​ត្រូវបាន​គេ​ចុច​ទស្សនា​ជាង ១ លាន​ដង​។​

​    ​អ្នកទស្សនា​ជាច្រើន​បាន​និយាយថា វីដេអូ​នេះ​គឺជា​ការបោកប្រាស់​សុទ្ធសាធ ប៉ុន្តែ​អ្នកខ្លះ​ជឿថា វា​ជាស​ញ្ញា​មួយ​ដែល​នាង​ចង់​ប្រាប់​។​

​    ​មាន​ដំណាល​រឿង​ជាច្រើន​ទាក់ទង​នឹង​ការស្លាប់​របស់​ក្មេងស្រី​នេះ ប៉ុន្តែ​រឿង​ដែល​គេ​តែង​និយាយ​ច្រើនជាងគេ​គឺ ក្មេងស្រី​ម៉ិ​ក​ស៊ិ​ក​រូបនេះ ដែល​តែងតែ​ចង់​បង្កើត​មិត្តភក្តិ​ជាមួយ​អ្នករៀន​ជាមួយគ្នា កាល​នាង​នៅរស់ ប៉ុន្តែ​ត្រូវបាន​ឪពុក​របស់​នាង​ហាមឃាត់​។​

​    ​យ៉ាងណាក្តី នាង​ត្រូវបាន​ដូនជី​ម្នាក់​ហៅ​ឱ្យមក​រៀន​នៅ​សាលា​របស់គាត់ ហើយ​នៅពេល​ឪពុក​នាង​ដឹងថា នាង​បាន​លួច​មក​រៀន នាង​ក៏​ត្រូវបាន​ចាក់​រហូតដល់​ស្លាប់​ដោយ​ស្នាដៃ​ឪពុក​នាង​តែម្តង​។​

​    ​មនុស្ស​នៅក្នុង​តំបន់​បាន​យក​សាកសព​នាង​ទៅ​វិហារ​វិញ ជា​កន្លែង​ដែល​នាង​ដេក​យ៉ាង​ស្ងប់​សុខ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់