adverise with khmeread 0

Brad Pitt អង្វរ Angelina Jolie ទាំង​ទឹកភ្នែក "​សុំ​ជួប​មុខ​កូនៗ​"

    ​យោងតាម​ប្រភពព័ត៌មាន Mirror បានឱ្យដឹងថា Brad Pitt អន្ទះសារ​ស្ទើរ​ដាច់ខ្យល់​ចង់​ជួប​មុខ​កូន​ទាំង ៦ នាក់ ហើយ​តាម​ព័ត៌មាន​នានា​បានឱ្យដឹង​ទៀតថា រូបគេ​ថែមទាំង​អង្វរករ​ប្រពន្ធ​ដែល​បែក​គ្នា Angelina Jolie ថា "​សូមឱ្យ​បង​បាន​ជួប​មុខ​កូនៗ​ផង​"​។ 

​    ​Angelina ដែល​ប្រភពព័ត៌មាន​នានា​អះអាងថា​សម្ងំ​នៅផ្ទះ​ធំ​មួយកន្លែង​ជាមួយ​គ្រួសារ តាម​ដឹងបាន​ឃាត់ Brad Pitt អាយុ ៥២ ឆ្នាំ មិន​ឱ្យមក​មើលមុខ​កូន​ទាំង ៦ នាក់​ទេ ដរាបណា​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ FBI បញ្ចប់​រួចរាល់​សិន​។ 

​    ​Brad Pitt តាម​ការចោទប្រកាន់ បាន​មាន​ជម្លោះ​វាយតប់​ជាមួយ​កូនប្រុស Maddox អាយុ ១៥ ឆ្នាំ​នៅលើ​យន្តហោះ​ឯកជន​មួយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។ 

​    ​ខណៈដែល​រឿង​លែងលះ​បាន​ខ្ចរខ្ចាយ Brad Pitt តាម​សេចក្តីរាយការណ៍​បាន​យំ​អង្វរករ​ប្រពន្ធ​កុំឱ្យ​លែងលះ បន្ទាប់ពី​ការសម្រេចចិត្ត​លែងលះ​ឆៅៗ​របស់ Angelina បានធ្វើឱ្យ Pitt បាក់​ទឹកចិត្ត​យ៉ាងខ្លាំង​។ 

​    ​ប្រភព​មួយ​បាន​ប្រាប់​វេ​ប​សាយ Us Weekly ថា "​គាត់​យំ​ម្នាក់ឯង​យ៉ាងខ្លាំង​។ គាត់​ពិតជា​ភ្ញាក់ផ្អើល​និង​មិន​នឹកស្មានថា នាង​ធ្វើ​ដល់​ថ្នាក់​នេះ​ទេ​"៕

ប្រភព​៖ Mirror
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់