adverise with khmeread 0 copy

ជោគវាសនា​របស់​អ្នក​អាចជា​មេដឹកនាំ​គេ បណ្ឌិត សិល្បករ ឬ​អ្នក​ថែ​សួន បើ​បាតដៃ​របស់​អ្នក​ចូលក្នុង​ទម្រង់​ទាំងអស់នេះ​!

    ​ការសិក្សា​បង្ហាញថា មនុស្ស​មាន​ទ្រង់ទ្រាយ​បាតដៃ​ទូទៅ​បំផុត​គឺ​៤​ប្រភេទ​។ យោងតាម​អ្នកជំនាញ​ខាង​ម៉ិ​បាតដៃ​បានឱ្យដឹងថា ទ្រង់ទ្រាយ​ទាំង​បួន​នេះ​សុទ្ធ​តែមាន​ធាតុ​ពី​ធម្មជាតិ​របស់​វា ដែល​បង្កប់​នូវ​ព័ត៌មាន​អំពី​លក្ខណៈពិសេស​ផ្ទាល់ខ្លួន​របស់​មនុស្សម្នា​ក់ៗ​។ 

​    ​ឥឡូវ​មើល​បាតដៃ​ទាំងអស់គ្នា និង​រកមើល​ធាតុ​មួយ​ក្នុងចំណោម​បួន​សម្រាប់​ប្រភេទ​បាតដៃ​ទាំង​បួន​ដូចខាងក្រោម មួយណា​ជា​បាតដៃ​របស់​អ្នក​។​

​    ​១. ធាតុភ្លើង​: ជោគវាសនា​របស់​អ្នក​គឺ​ក្លាយជា​អ្នកដឹកនាំ​គេ​
​    ​ប្រសិនបើ​អ្នកមាន​បាតដៃ​ធំ​ហើយ​ទូលាយ (​ឬ​ចតុកោណកែង​ផ្តេក​) និង​ម្រាម​ដៃខ្លី​តឿៗ អ្នកជា​មនុស្ស​ធាតុភ្លើង​។ អ្នក​កើតមក​មានជោគ​វាសនា​ជា​អ្នកដឹកនាំ​គេ មិន​ថា​ប្រទេសជាតិ ក្រុមហ៊ុន ឬ​ក្រុមការងារ ...​។​ល​។ អ្នកជា​មនុស្ស​ពោរពេញ​ដោយ​ការតាំង​ចិត្ត​ខ្ពស់ មោះមុត និង​មាន​ជំនឿ​លើ​សាសនា ប៉ុន្តែ​វា​អាស្រ័យ​លើ​ប្រវែង​ម្រាមដៃ បើ​ម្រាមដៃ​កាន់តែ​ខ្លី អ្នកនឹង​កាន់តែ​មាន​ជំនាញ​សម្របសម្រួល​ក្នុងនាម​ជា​អ្នកដឹកនាំ​ដ៏​មាន​សមត្ថភាព​។ សកម្មភាព​ដែល​អ្នក​ចូលចិត្ត​គឺ​ហាត់ប្រាណ និង​លេង​កីឡា​។ 

​    ​២. ធាតុដី​: ជោគវាសនា​របស់​អ្នក​គឺ​ចូលចិត្ត​ធ្វើ​ច្រើន​និយាយ​តិច​
​    ​ប្រសិនបើ​អ្នកមាន​បាតដៃ​រាង​ការ៉េ​បួន​ជ្រុង អ្នកជា​មនុស្ស​ធាតុដី​។ គេ​អាច​និយាយបានថា អ្នកជា​មនុស្ស​មាន​ជំហរ​រឹងប៉ឹង​នៅលើ​ដី​។ បាតដៃ​នេះ​មានន័យថា អ្នកជា​មនុស្ស​មិនសូវ​មាត់ក តែ​ពូកែ​អនុវត្ត​។ មនុស្ស​មាន​បាតដៃ​ទម្រង់​បែបនេះ​ចូលចិត្ត​របស់​សាមញ្ញៗ​ក្នុង​ជីវិត និង​ធ្វើ​ការងារ​ប៉ិនប្រសព្វ​ដោយ​ប្រើ​ដៃ​ទាំង​គូ​។ សកម្មភាព​ដែល​អ្នក​ចូលចិត្ត​ធ្វើ​មានដូចជា​ថែ​សួន ស្រោច​ផ្កា ជួសជុល​គ្រឿង​បរិក្ខារ ។​ល​។  

​    ​៣. ធាតុខ្យល់​: ជោគវាសនា​របស់​អ្នក​គឺ​អ្នករៀន​ខ្ពស់​ខ្ពស់ ឬ​បណ្ឌិត​
​    ​មនុស្ស​ដែលមាន​បាតដៃ​រាង​ចតុកោណកែង​បញ្ឈរ និង​ម្រាមដៃ​វែងៗ​គឺជា​មនុស្ស​ធាតុខ្យល់​។ ប្រសិនបើ​អ្នកជា​មនុស្ស​ប្រភេទ​នេះ មានន័យថា "​អ្នក​នៅលើ​មេឃ​" ប៉ុន្តែ​អ្នកមាន​ឧ​ត្ត​ម​គតិ​ខ្ពស់ ឈ្លា​វៃ និង​ប្រសព្វ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។ អ្នក​ចូលចិត្ត​ការងារ​ប្រើ​ប្រាជ្ញា​។ ការងារ​ស័ក្តិសម​សម្រាប់​អ្នកមាន​ដូចជា គ្រូបង្រៀន និង​អ្នកកាសែត​។ 

​    ​៤. ធាតុទឹក​: ជោគវាសនា​របស់​អ្នក​គឺ​ក្លាយជា​កំពូល​អ្នកមាន​ស្នាដៃ​។​
​    ​ប្រសិនបើ​អ្នកមាន​បាតដៃ​រាង​ពងក្រពើ​ជាមួយ​ម្រាមដៃ​វែង​ហើយ​ស្តើង អ្នកជា​មនុស្ស​ធាតុទឹក​។ អ្នកជា​មនុស្ស​ចូលចិត្ត​ទឹក ពោល​គឺជា​មនុស្ស​ចូលចិត្ត​រឿង​អ្វីដែល​ត្រជាក់ៗ មិន​ឆេវឆាវ​។ អ្នកជា​មនុស្ស​ពោរពេញ​ដោយ​ការច្នៃប្រឌិត និង ជា​វិចិត្រករ​តាំងពី​កំណើត​។ ហេតុដូច្នេះ​ហើយ​ទើប​មនុស្ស​ដែលមាន​បាតដៃ​ស្រដៀង​អ្នក​តែង​ជា​សិល្បករ ឬ​អ្នកនិពន្ធ ឬ កំពូល​វិចិត្រករ​។ ចំណង់​ចំណូលចិត្ត​របស់​អ្នក​គឺ អ្នក​ចូលចិត្ត​បណ្តែតអារម្មណ៍​ជាមួយ​ធម្មជាតិ​៕

adverise with khmeread

មតិយោបល់