Croc

តថ្លៃ​ស្បែកជើង​ស្បែក​ក្រពើ​សាំ​ពេក អ្នកលក់​ប្រាប់​អ្នកទិញ​ឱ្យ​ចុះទៅ​អាង​ក្រពើ​នៅក្រោយ​ហាង​! អ្វីដែល​កើតឡើង​ធ្វើឱ្យ​ម្ចាស់​ហាង​ស្រឡាំងកាំង​

    ​នៅ​ថ្ងៃមួយ នារី​សក់ទង់ដែង​ម្នាក់​បាន​ចូលក្នុង​ហាង​លក់​ស្បែកជើង ហើយ​នាង​ក៏​ឃើញ​ស្បែកជើង​ធ្វើ​ពី​ស្បែក​ក្រពើ​ដែល​នាង​ចូលចិត្ត​បំផុត​។​

​    ​នាង​ក៏បាន​សួរ​អ្នកលក់​ថា "​ស្បែកជើង​នេះ​មួយគូ​ថ្លៃ​ប៉ុន្មាន​?"​។ អ្នក​លក់បាន​ឆ្លើយថា "​ចា៎​! មួយគូ​នេះ ២០០ ដុល្លារ​"​។ ស្រី​ស្រស់​រូបនោះ​ក៏បាន​តថ្លៃ​ថា "​ថ្លៃ​ណាស់​! ចុះថ្លៃ​តិច​ទៀត​បាន​អត់​?"​។​

​    ​ម្ចាស់​ហាង​បាន​ប្រាប់ថា គាត់​មិនអាច​បញ្ចុះតម្លៃ​ទេ ហើយ​គាត់​ក៏​ចាប់ផ្តើម​មួម៉ៅ នៅពេល​នារី​សក់ទង់ដែង​នេះ​នៅតែ​តថ្លៃ​។​

​    ​ក្រោយ​តថ្លៃ​ឡើង​តឹងសរសៃក អ្នក​លក់បាន​និយាយថា "​ខាងក្រោយ​ហាង​ខ្ញុំ​មាន​អាង​ក្រពើ​។ សូម​អញ្ជើញ​ចុះ​ទៅរក​ស្បែកជើង​ពី​ក្រពើ​ទៅ ខ្ញុំ​ឱ្យ​ក្រពើ​មួយ Free!"​។ នាង​ក៏បាន​តប​វិញ​ថា "​អត់​អី​ទេ ចាំ​ខ្ញុំ​ចុះ​ទៅរក​ក៏បាន​"​។​

​    ​បន្ទាប់ពី​រយៈពេល​មួយ​ម៉ោង​បាន​កន្លងផុត អ្នកលក់​ចាប់ផ្តើម​បារម្ភ​ថា នារី​រូបនោះ​ត្រូវបាន​ក្រពើ​ស៊ី ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ទៅ​មើល​នាង​។​

​    ​នៅពេល​គាត់​ទៅដល់​ស្រះ​ទឹក គាត់​បានឃើញ​នារី​រូបនេះ​អូស​ក្រពើ​ងាប់​មួយ​ក្បាល​មក​ជិត​ក្រពើ​ងាប់​ចំនួន ៦ ផ្សេងទៀត​។​

​    ​មុននឹង​គាត់​សួរ​នាង​ថា​តើ​នាង​បានធ្វើ​អ្វី ស្រី​ស្រស់​រូបនេះ​បាន​យំ​ស្រែកថា "​ឱ​ព្រះ​អើយ​! ក្រពើ​មួយ​នេះ​ក៏​រក​មិនឃើញ​ស្បែកជើង​ដែរ​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់