adverise with khmeread 1

កាមេរ៉ា​សុវត្ថិភាព​ចាប់បាន​ស្រមោល​ដូច​ខ្មោច​

    ​វីដេអូ​មួយ​ត្រូវបាន​គេ​ចែករំលែក​ពី​អន​ឡាញ​ដោយ​បង្ហាញ​អំពី​ខ្មោច​ស្រី​ម្នាក់​បានបង្ហាញ​ខ្លួន​នៅឯ​ភ្លើង​ចរាចរណ៍​មួយ​។​

​    ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ខាងក្រោម​នេះ​ត្រូវបាន​ថត​បាន​នៅវេលា​ម៉ោង ០២:២០ ទាបភ្លឺ​កាលពី​ថ្ងៃអាទិត្យ ទី ១៨ ខែកញ្ញា​នេះ ហើយ​បានបង្ហាញ​រូបរាង​ខ្មោច​ស្រី​ម្នា​ក់នៅ​កណ្តាលផ្លូវ​មុននឹង​រូបនាង​បាន​បាត់ស្រមោល​។​

​    ​នៅក្នុង​វីដេអូ​ដែលមាន​រយៈពេល ២០ វិនាទី​នេះ គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង​បាន​ជិះ​បុក​ព្រលឹង​ខ្មោច​នេះ ហើយ​បន្ទាប់មក​នាង​ក៏បាន​បាត់ស្រមោល​ភ្លាមៗ​មុននឹង​បង្ហាញខ្លួន​ម្តងទៀត​នៅ​កន្លែង​ដដែល​។​

​    ​អ្នកទស្សនា​វីដេអូ​នេះ​មួយចំនួន​បាន​ភ្ជា​ក់​ខ្មោច​ស្រី​ស្រស់​រូបនេះ​ទៅនឹង​ខ្មោច​បំពេរ​កូន La Llorona ដែលមាន​នៅក្នុង​វប្បធម៌ Hispanic របស់​ជនជាតិ​និយាយ​ភាសា​អេ​ស្ប៉ា​ញ​។​

​    ​ព្រឹត្តិការណ៍​ក្នុង​វីដេអូ​នេះ​បានកើត​ឡើង​នៅក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​La Llorona គឺជា​ខ្មោច​ស្រី​ដែល​បានឱ្យ​កូន​ខ្លួន​បីនាក់​លង់ទឹក​ដើម្បី​ជាការ​សងសឹក​ប្តី​របស់​នាង​ដែល​ចាក​ចេញពី​ជីវិត​ខ្លួន​។ ប៉ុន្តែ​នៅពេល​នាង​បានដឹងថា កូន​ខ្លួន​បាន​ស្លាប់​ទាំងអស់ នាង​ក៏​សម្រេចចិត្ត​លោតទឹក​ពន្លិច​ខ្លួនឯង​។​

​    ​ព្រលឹង​របស់​នាង​ដើរ​ជុំវិញ​ផែនដី​នេះ​ទាំង​យំសោក​ដើម្បីរ​កកូន​ដែល​បាន​បាត់​របស់​នាង​។ ចាស់ៗ​និយាយថា អ្នកណា​ដែល​បានឃើញ​នាង ឬក៏​ឮ​នាង​យំ នោះ​ពួកគេ​នឹង​ជួប​សំណាងអាក្រក់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់