adverise with khmeread Asdsdadsd

បុរស​ម្នាក់​រកឃើញ​កាបូប​ក្នុង​រូងភ្នំ ខំ​តែ​អរ​បើក​មក​សុទ្ធតែ​ដុំ​ដី​! ប៉ុន្តែ​ក្រោយ​បោះចោល​វា​ចូល​សមុទ្រ​អស់​ជាង​ពាក់កណ្តាល បុរស​នោះ​ស្តាយ​ដុំ​ដី​នោះ​ស្ទើរ​ស្លាប់​

    ​ថ្ងៃមួយ បុរស​ម្នាក់​បាន​ដើរ​រុករក​រូងភ្នំ​មួយ​នៅ​ឆ្នេរសមុទ្រ​។ នៅក្នុង​រូងភ្នំ​នោះ​គាត់​បាន​រកឃើញ​កាបូប​ស្រី​ធ្វើ​ពី​ក្រណាត់មួយ​ជាមួយដុំឥដ្ឋ​មូលៗ​មួយ​កញ្ចុំ​។ វា​ដូចជា​នរណាម្នាក់​បានរ​មូរ​ដុំ​ដីឥដ្ឋ​នោះ ហើយ​យកទៅ​អាំង​ថ្ងៃឱ្យ​រឹង រួច​យកមក​ទុក​ចោល​នៅក្នុង​រូង​នោះ​។​

​    ​ដុំឥដ្ឋ​នោះ​មិនជា​អស្ចារ្យ​អីទេ ប៉ុន្ដែ​វា​ធ្វើឱ្យ​បុរស​នោះ​ចាប់អារម្មណ៍​ខ្លាំង ដូច្នេះ​គាត់​បាន​យក​វា​ចេញពី​រូងភ្នំ​នោះ​ជាមួយ​គាត់​។ ខណៈដែល​គាត់​ដើរ​តាម​មាត់​ឆ្នេរ គាត់​គប់​ដុំឥដ្ឋ​នោះ​ក្នុង​សមុទ្រ​ម្ដង​មួយៗ រហូតចៃដន្យ​ធ្វើឱ្យ​ជ្រុះ​បែក​ដុំ​ឥត​ដ្ឋ​មួយ​ដុំ បែកចេញ​ជា​ថ្ម​ដ៏​ស្រស់ស្អាត​មួយ​នៅ​ខាង​ក្នុងនោះ​។​

​    ​ក្ដីរំភើប​ចាប់ផ្ដើម​កើតឡើង​! វា​គឺជា​ត្បូង បុរស​នោះបាន​បំបែក​ដុំឥដ្ឋ​ដែល​នៅសល់ ហើយ​រាល់​ដុំឥដ្ឋ​នីមួយៗ​សុទ្ធ​តែមាន​ត្បូង​មានតម្លៃ​ទាំងអស់​។ គាត់​បាន​រកឃើញ​ត្បូង​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ក្នុង​ដុំឥដ្ឋ​ចំនួន ២០ ដែល​នៅសល់​។​

​    ​គាត់​រាង​ស្តាយ​ដែរ ដែល​បាន​គប់​ដុំឥដ្ឋ​អស់ ៥០ ទៅ ៦០ ចូល​សមុទ្រ ទាំង​មិនដឹងថា​មាន​វត្ថុ​មានតម្លៃ​នៅក្នុង​នោះ​។ ដុំឥដ្ឋ​នោះ​អាចឱ្យ​គាត់​កើប​លុយ​រាប់សែន​ដុល្លារ ប៉ុន្ដែ​គាត់​បាន​បោះ​វា​ចោល​បាត់ទៅហើយ​។​

​    ​** វា​មិន​ខុសអីពី​មនុស្សទេ​។ យើង​មើលទៅ​នរណាម្នាក់ សូម្បី​ខ្លួន​យើង​ផ្ទាល់ យើង​ឃើញ​សំបក​ក្រៅ​របស់​ពួកគេ​ប្រៀប​បី​ដូចជា​ដុំឥដ្ឋ​នោះ​អ៊ីចឹង​។ វា​មិន​ដូច​អ្វីដែល​យើង​បានឃើញ​ដោយសារតែ​រូបរាង​ខាងក្រៅ​ទេ​។ មនុស្ស​ជួនកាល​មើល​ពី​ខាងក្រៅ​មិនល្អ​អស្ចារ្យ​និង​ស្អាត​គ្រប់ពេល​ទេ ដូច្នេះ​យើង​កុំ​វាយតម្លៃ​លើ​សំបក​ក្រៅ​របស់គេ​។ យើង​តែង​ឱ្យ​តម្លៃ​ខ្ពស់កប់ពពក​ដល់​មនុ​ស្ស​ដែលមាន​រូបរាង​ស្អាតបាត មាន​សម្លៀកបំពាក់​ស្អាតៗ និង​គ្រឿងអលង្ការ​ពាក់​ស្រោច​ខ្លួន ហើយ​វាយតម្លៃ​អាក្រក់​ទៅលើ​មនុស្ស​សាមញ្ញ​រយីក​រយាក​។ ប៉ុន្តែ​យើង​មិនបាន​ចំណាយពេល​ស្វែងរក​រតនសម្បត្តិ​ពី​ខាងក្នុង​មនុស្ស​សាមញ្ញ​រយីក​រយាក​ទាំង​ទាល់តែសោះ​។​

​    ​មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​រតនសម្បត្តិ​បង្កប់​ក្នុង​ខ្លួនគេ​រៀងៗ​ខ្លួន​។ ប្រសិនបើ​យើង​យក​ពេលវេលា​ទៅ​មើល​មនុស្ស​ម្នាក់​នោះ​ឱ្យ​ស្គាល់​ច្បាស់​សិន ជួនកាល​យើង​អាច​រកឃើញ​រតនសម្បត្តិ​ដូច​ក្នុង​ដុំ​ឥដ្ឋនោះ​ដូច្នោះ​ដែរ​។​

​    ​ជួនកាល​យើង​បាន​បោះបង់​មិត្តភាព ដែលជា​រតនសម្បត្តិរ​បស់​យើង ដោយ​មិនដឹង​ខ្លួន ព្រោះតែ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​ពី​មិត្តភាព​មួយ​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់