adverise with khmeread Asdasd

ជំងឺ​ទាំង ១០ មុខ​នេះ​ជា​ឃាតករ​លាក់​មុខ ដែល​មនុស្ស​គ្រប់រូប​ត្រូវតែ​ស្គាល់​

    ​មាន​ជំងឺ​ច្រើន​មុខ​ណាស់​បាន​ជាប់​ក្នុង​ប្រភេទ "​ឃាតករ​លាក់​មុខ​" ពីព្រោះ​ជំងឺ​ទាំងនេះ​លាក់បាំង​រោគសញ្ញា​មិនឱ្យ​ដឹង​ជាមុន​នោះឡើយ​។ 

​    ​ជំងឺ​ទាំងនេះ​បង្ហាញ​រោគសញ្ញា​តិចតួច​ប៉ុណ្ណោះ ដែល​មនុស្ស​សឹង​មិន​ចាប់អារម្មណ៍​បន្តិច​ឡើយ​។ ប្រសិនបើ​ទុកចោល​ច្រើន​ខែ​ឆ្នាំ​ដោយ​មិនបាន​ព្យាបាល វា​អាចធ្វើឱ្យ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង ឬ ស្លាប់​តែម្តង​។ 

​    ​មនុស្ស​គ្រប់រូប​មានឱកាស​ខ្ពស់​ណាស់​ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​ទាំងនេះ​ដោយ​មិនដឹង​ខ្លួន ហេតុដូច្នេះ​ហើយ​វា​ជាការ​ចាំបាច់​ណាស់​ដែល​ត្រូវ​ស្គាល់​ប្រភេទ​ជំងឺ​ឃាតករ​លាក់​មុខ​ទាំងអស់នេះ​។ 

​    ​អ្នក​ក៏​គួរ​ពិនិត្យ​សុខភាព​ជាប្រចាំ ដើម្បី​អាច​ដឹងថា​មាន​ជំងឺ​អ្វី​កើតឡើង និង​អាច​ត្រៀមខ្លួន​បង្ការ​ទប់ស្កាត់​ជាមុន​។ 

​    ​ខាងក្រោម​នេះ​ជា​ជំងឺ​ឃាតករ​លាក់​មុខ​ទាំង ១០ 
​    ​១. ជំងឺលើសឈាម ឬ លើស​សម្ពាធ​ឈាម (​ត្រូវមាន​ប្រដាប់​វាស់​ឈាម​មួយ​ទុក​ក្នុងផ្ទះ​)
​    ​កត្តា​នាំឱ្យ​កើត​ជំងឺ​នេះ​គឺ ស្ត្រេ​ស ជក់បារី ដំណរ​ពូជ ពិសា​ប្រៃ ថប់​អារម្មណ៍ ផឹកសុរា​ច្រើន និង​កង្វះ​លំ​ហាត់ប្រាណ​។ រោគសញ្ញា​ខ្លះ​គួរតែ​ដឹង​មានដូចជា ឈឺក្បាល ដកដង្ហើម​ខ្លីៗ ឬ ឈាម​ច្រមុះ (​វា​មិនមែនជា​រោគសញ្ញា​ផ្តាច់មុខ​របស់​ជំងឺលើសឈាម​ទេ​)​។ លើសឈាម​អាច​នាំទៅរក​ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ខួរក្បាល​) និង​ជំងឺ​បេះដូង​។ បើ​វាស់​ឈាម​ឃើញ​កម្រិត 140/90 mmHg ត្រូវ​ប្រញាប់​ជួប​វេជ្ជបណ្ឌិត​។​

​    ​២. ជំងឺ​ទឹកនោមផ្អែម​
​    ​ជំងឺ​ទឹកនោមផ្អែម​មាន​ពី​ប្រភេទ​គឺ​៖
​    ​- ប្រភេទ​ទី ១ រាងកាយ​មិន​ផលិត​ជាតិ​ស្ករ​
​    ​- ប្រភេទ​ទី ២ គឺ​ទាក់ទង​បញ្ហា​រំលាយ​អាហារ ដែល​រាងកាយ​មិនអាច​បង្កើត​ជាតិ​អាំង​ស៊ុយ​លីន​គ្រប់គ្រាន់ ឬ​មិនអាច​ប្រើប្រាស់​ជាតិ​ស្ករ​បាន​។​
​    ​
​    ​រោគសញ្ញា​របស់​វា​មានដូចជា ស្រែក​ទឹក​ហួសប្រមាណ ឃ្លាន​ខ្លាំង ស្រក​ទម្ងន់​ឥត​មូលហេតុ នោម​ញឹក ហត់​អស់កម្លាំង របួស​រយះ​មិន​ងាយ​ជា​សះ​ស្បាយ និង​ព្រិល​ភ្នែក​។ មូលហេតុ​កើត​ជំងឺ​ទឹកនោមផ្អែម​បណ្ដាលមកពី ហ្សេ​ន ធាត់ របប​អាហារ​មិនល្អ និង​កង្វះ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​។ ការដែល​មិនអាច​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​នាំឱ្យ​កើត​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​បេះដូង ជំងឺ​តម្រងនោម ការ​កាត់​អវៈយវៈ ដាច់​សរសៃឈាម​ខួរក្បាល និង​មី​ញ៉ូ​ប​។ គួរ​ធ្វើតេស្ដ​ឈាម​ដើម្បី​ព្យាបាល​ជាបន្ទាន់ បើ​ឃើញ​រោគសញ្ញា​ទាំងនេះ កុំឱ្យ​ហួសពេល​។​
​    ​
​    ​៣. ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​
​    ​កត្តា​ដែល​នាំឱ្យមាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​រួមមាន ធាត់ ឬ​លើស​ទម្ងន់ ប្រវត្តិ​មានគ្រួសារ​កើត​ជំងឺ​នេះ របប​អហារ​មិនល្អ ជក់បារី និង​កង្វះ​នៃ​សកម្មភាព​។ ជំងឺ​នេះ​សាហាវ​ជាងគេ ដោយសារ​វា​មិន​បញ្ចេញ​រោគសញ្ញា​ទេ រហូតដល់​ថ្ងៃ​គាំងបេះដូង​ស្លាប់​តែម្ដង​។ យក​ល្អ​គួរ​ពិសា​អាហារ​មាន​ជាតិ​ស្យូ​ដ្យូ​ម​និង​ជាតិ​ខ្លាញ់​ក្នុង​កម្រិត​ទាប ចៀស​វា​ជក់បារី ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់ និង​ទទួលទាន​ថ្នាំ​ប្រសិនបើ​អ្នក​ធ្លាប់​ទៅពិនិត្យ​ឃើញ​មាន​ជំងឺ​នេះ​។​

​    ​៤. ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​
​    ​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​មាន​ពីរ​ប្រភេទ​គឺ ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​ដោយសារ​សេព​គ្រឿង​ស្រវឹង និង​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​ដោយ​មិន​សេព​គ្រឿង​ស្រវឹង​។ ជំងឺ​នេះ​ក៏​មិន​បង្ហាញ​រោគសញ្ញា​ដែរ ប៉ុន្ដែ​ប្រសិនបើ​អ្នកមាន​វា អ្នកនឹង​ជួបប្រទះ​បញ្ហា​ដូចជា​ឈឺ​ឆៀបៗ​នៅ​ផ្នែក​ខាងស្ដាំ​នៃ​ពោះ ព្រមទាំង​អស់កម្លាំង បាត់បង់​ចំណង​អាហារ និង​មាន​អារម្មណ៍មិនល្អ​។ អ្នក​អាច​នឹង​ឈានទៅរក​ការវះកាត់​ប្រសិនបើ​អ្នកមាន​ជំងឺ​ទាំងនេះ​គួបផ្សំ​ពេល​កើត​ជំងឺថ្លើម​។​

​    ​៥. ជំងឺ​ពុក​ឆ្អឹង​
​    ​នៅ​ដំណាក់កាល​ដំបូង​វា​មិនមាន​រោគសញ្ញា​ទេ ចំពោះ​ជំងឺ​នេះ​។ ប៉ុន្ដែ​ដល់ពេល​ចាប់ផ្ដើម អ្នក​នឹងមាន​រោគសញ្ញា​ដូចជា ឈឺ​ឆ្អឹង ស្រក​ទម្ងន់​គ្រប់ពេល ឈឺ​ខ្នង កោង​ខ្នង និង​បាក់ឆ្អឹង​ដោយសារ​ដួល​បន្តិចបន្តួច​។ ជំងឺ​នេះ​នឹងធ្វើ​ឱ្យ​ឆ្អឹង​របស់​អ្នក​ស្ដើង និង​ផុយស្រួយ​ដូច​នំ ហើយ​អាច​វាយប្រហារ​មនុស្ស​គ្រប់​អាយុ​។  កត្តា​ដែល​នាំឱ្យមាន​ជំងឺ​នេះ​រួមមាន​ប្រវត្តិ​គ្រួសារ របប​អាហារ​មិនល្អ កង្វះ​នៃ​លំ​ហាត់ប្រាណ ជក់បារី លេបថ្នាំ​ប្រភេទ​ធ្វើឱ្យ​ពុក​ឆ្អឹង និង​ឆ្អឹង​តូច​។​

​    ​៦. មហារីក​ពោះវៀនធំ​
​    ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ប៉ុន្ដែ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ដូចជា ទល់លាមក រាគរូស ឈាម​ក្នុង​លាមក ឧស្ម័ន​ក្នុង​ពោះ​មិនធម្មតា ឬ​ឈឺពោះ សម្ពាធ​ឈាម​ខ្សោយ ស្រក​ទម្ងន់​ឥត​មូលហេតុ ក្អួត និង​អស់កម្លាំង​ល្ហិតល្ហៃ​។ ឃើញ​រោគសញ្ញា​ទាំងនេះ ត្រូវ​ទៅធ្វើ​រោគវិនិច្ឆ័យ​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា​។​

​    ​៧. ជំងឺមហារីក​ស្បែក​មិនមែន​ប្រភេទ Melanoma (Nonmelanoma Skin Cancer)
​    ​ប្រវត្តិ​គ្រួសារ​ដែលមាន​មហារីក​នេះ មាន​ស្បែក​ត្នោត ដែល​ងាយ​រលាក ហើយ​ប្រជ្រុយ ឬ​អាចម៍រុយ​ច្រើន​ក៏​អាច​នឹងមាន​ហានិភ័យ​ដែរ​។ មនុស្ស​ប្រុស​អាយុ ៤០ ឆ្នាំ​ឡើង​គឺ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​។ ប្រសិនបើ​អ្នកមាន​ស្បែក​មិន​ប្រក្រតី មិនជា​រយៈពេល ៤ សប្ដាហ៍​ឡើងទៅ ត្រូវធ្វើ​រោគវិនិច្ឆ័យ​រក​រោគសញ្ញា​ជាបន្ទាន់​។​

​    ​៨. ជំងឺ Chagas
​    ​វា​គឺជា​ជំងឺ​ប៉ារ៉ាស៊ីត​មួយ ដែល​ប៉ះពាល់​មនុស្ស ១០ លាន​នាក់​នៅលើ​ពិភពលោក​។ វា​កើតឡើង​ដោយសារតែ​ការ​ខាំ​របស់​សត្វល្អិត ដោយ​ការ​ខាំ​របស់​វា​បាន​ពាំនាំ​ប៉ារ៉ាស៊ីត​ចូលក្នុង​រាងកាយ​មនុស្ស​។ រោគសញ្ញា​ដំបូង​របស់​វា​គ្មាន​ឡើយ ប៉ុន្ដែ​សញ្ញា​នឹង​កើតឡើង​នៅពេល​ប៉ារ៉ាស៊ីត​រីក​រាលដាល​ពេញ​រាងកាយ ហើយ​អ្នក​កើត​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា ហើម​ភ្នែក វិលមុខ អស់កម្លាំង​ល្ហិតល្ហៃ ឈឺខ្លួន ឈឺក្បាល ហើម​កូនកណ្ដុរ បាត់បង់​ចំណង់​អាហារ ចង់​ក្អួត និង​ក្អួត​។ ពេល​ជំងឺ​នេះ​ទៅជា​រ៉ាំរ៉ៃ វា​បណ្ដាល​ឱ្យដាច់​សរសៃ​ឈាម​បេះដូង និង​មាន​បញ្ហា​ក្រពះ​ដែល​អាច​បណ្ដាល​ឱ្យស្លាប់​តែម្ដង​។​

​    ​៩. ជំងឺ​រលាក​ថ្លើម​
​    ​ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ​រួមមាន​រលាក​ថ្លើម​ប្រភេទ A, B, C, D និង E​។ រលាក​ថ្លើម​ប្រភេទ A និង E គឺ​បណ្ដាលមកពី​ទទួលទាន​អាហារ​និង​ទឹក​កខ្វក់​។ រលាក​ថ្លើម​ប្រភេទ B, C និង D គឺ​ឆ្លង​តាមរយៈ​ការបញ្ចូល​ឈាមមាន​មេរោគ រួមភេទ និង អំឡុង​សម្រាលកូន​។ ជំងឺ​នេះ​អាច​កើតឡើង​ក៏​ដោយសារតែ​សេព​គ្រឿង​ស្រវឹង​ហួសប្រមាណ និង​កើត​ជំងឺ​អូ​តូ​អ៊ុយ​មីន​ផងដែរ​។ រោគសញ្ញា​មានដូចជា​អស់កម្លាំង​ល្ហិតល្ហៃ ឈឺ​សាច់ដុំ កើត​លឿង លាមក​ពណ៌​ត្នោត វិលមុខ​កម្រិត​ស្រាល ក្អួត និង​រាគ​រុស​។​

​    ​១០. មហារីក​ស្បូន​
​    ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ជំងឺមហារីក​ស្បូន​ជា​មហារីក​គ្រោះថ្នាក់​បំផុត​ទី​បួន និង​បណ្តាលឱ្យ​ស្ត្រី​ស្លាប់​បាន ហើយ​ភាគច្រើន​គឺ​កើតឡើង​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។ នៅ​ដំណាក់កាល​ដំបូង​វា​មិន​បញ្ចេញ​រោគសញ្ញា​ទេ ប៉ុន្តែ​នៅពេល​វា​វាយប្រហារ​រួចហើយនោះ រោគសញ្ញា​ដែល​បង្ហាញ​ចេញ​មានដូចជា ឈឺ​ត្រគាក និង​ឈាម​យោនី​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

មតិយោបល់