adverise with khmeread 14483417 1068224123292502 1263445107 n

បុរស​ម្នាក់ផឹក​ស្រា​ស្រវឹង​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​នៅលើ​ដើម​ស្នាយ​

​    សៀមរាប ​៖​ បុរស​ម្នាក់​ព្យាយាម​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ចំនួន​០២​លើក​តែ​មិនបាន​សម្រេច​បន្ទាប់ពី​ផឹក​ស្រា​ស្រវឹងម្តងៗ។​ កាល​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ផឹកស្រា​ស្រា​វឹង​យក​ខ្សែ​លី​ឡុង​ពណ៌​ខៀវ​ចង​ច​ធ្វើអត្តឃាត​ម្តងទៀត ដោយ​ភ្ជាប់​ទៅនឹង​ដើម​ស្នាយ​កំពស់​២​ម៉ែត្រ ខាងជើង​ផ្ទះ​របស់ខ្លួន​ចំងាយ​២៥០​ម៉ែត្រ បណ្ដាល​ឱ្យ​ស្លាប់។ 

    ប៉ូលិសនិយាយថា ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម​កម្លាំង​ប៉ូលិស​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​សាកសព ឃើញថា​ ជនរងគ្រោះ​នៅលើ​ដងខ្លួន​មិនមាន​ស្លាកស្នាម​អ្វី​គួ​ឱ្យ​កត់សំគាល់​នោះទេ។ 

    បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​បានប្រាប់ប៉ូលិសឱ្យដឹងថា ជនរងគ្រោះ​នៅពេលដែល​ផឹកស្រា​ស្រវឹង រកតែ​ចងក​ខ្លួនឯង​ចំនួន​០២​លើក​មកហើយ​តែ​មិនបាន​សម្រេច ផ្អែក​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ និង​ការពិនិត្យ​សាកសព​ប៉ូលិស សន្និដ្ឋានថា ​ករណី​ខាងលើនេះ​ពិតជា​បាន​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​មែន​។ 

    ប៉ូលិសបន្តថា ជនរងគ្រោះ​មានឈ្មោះ ចាប ម៉ុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្លៀកខោ​ពណ៌​ទឹកក្រូច​ត្រឹម​ក្បាលជង្គង់ ពាក់អាវ​យឺត​ពណ៌​សរ មាន​មុខរបរ​ធ្វើស្រែ (​នៅ​លីវ​) រស់នៅក្នុង​ភូមិ​ពោធិ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។ 

​    បច្ចុប្បន្ន បន្ទាប់ពី​បាន​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួច ប៉ូលិស​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់