1 %281%29

Manchester City ត្រៀមខ្លួន​ចូល​សមរភូមិ​ជាមួយ​ក្រុម Real Madrid និង PSG ដើម្បី​ទិញ Hazard

​ក្រុម Manchester City បាន​ចូលរួម​ធ្វើ​ការតស៊ូ​ប្រកួតប្រជែង​លើ​ការដណ្តើមយក​កីឡាករ Eden Hazard ប្រសិនបើ​កីឡាករ​រូបនេះ​ចាកចេញ​ពី​ក្រុម​តោ​ខៀវ​នា​រដូវក្តៅ​ខាងមុខនេះ​។​

​ក្រុម​មហាសេដ្ឋី​អារ៉ាប់​ដែល​មកពី​ទឹកដី Manchester នៃ​ប្រទេស​អង់គ្លេស​មួយ​នេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​សមរភូមិ​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម Paris Saint-Germain និង Real Madrid ដើម្បី​ដណ្តើមយក​កីឡាករ Eden Hazard ដែលមាន​តម្លៃ​ខ្លួន​ប្រមាណ ៨០​លាន​ផោន ។​

​មិត្ត​រួម​សញ្ជាតិ​បែ​ល​ហ្សិ​ក​កីឡាករ Vincent Kompany និង Kevin De Bruyne នឹង​ក្លាយជា​អ្នកដើរតួ​សំខាន់​ក្នុងការ​បញ្ចុះបញ្ចូល​កីឡាករ Eden Hazard វ័យ ២៥ ឆ្នាំ​រូបនេះ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ក្នុង​ទឹកដី Etihad ដែលជា​ទឹកដី​មួយ​ប្រជុំ​ទៅដោយ​កីឡាករ​ល្បីៗ​លើ​ពិភពលោក​។​

​ក្រុម Manchester City បាន​កំពុង​ព្យាយាម​នាំយក​កំពូល​តារាបាល់ទាត់​ល្អៗ​មកកាន់​ទឹកដី​ខ្លួន​ដែលមាន​មហិច្ឆតា​គ្មាន​ដែន​កំណត់​របស់​ពួកគេ​។ ជាពិសេស​ក្រុម​អ្នកមាន​មួយ​នេះ​បាន​ព្យាយាម​ទាក់ទង​នាំ​លោក Pep Guadiola មក​ធ្វើជា​អ្នកចាត់ការ​បន្ទាប់​រប​ស់​ពួកគេ​ផងដែរ​៕ 

ប្រភព៖ ដឹសាន់

មតិយោបល់