adverise with khmeread 1

ចេញពីផ្ទះបានប្រហែលជា​០២​ម៉ោង ពេលម្ចាស់ផ្ទះត្រលប់មកវិញរន្ធត់ស្ទើរជ្រុះសួត

​    សៀមរាប ​៖​ ​កម្លាំង​ប៉ូលិសស្រុក​ជីក្រែង​កំពុងធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ឃាត់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ម្នាក់​បានមក​ប្តឹង​កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុចភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ថាមាន​ជន​មិន​ស្គាល់មុខ​លួច​គាស់​ក្តា​រពីក្រោម​ផ្ទះ​រួច​ឡើងទៅ​លើផ្ទះ​នៅពេល​រូបគាត់​ចេញទៅ​ក្រៅ​ផ្ទះ​ប្រហែលជា​០២​ម៉ោង ។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះ​មានឈ្មោះ លុន បូរ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែងបានមក​ប្តឹង​សមត្ថកិច្ច​នគរបាល​យើង ថា​មានផ្ទះ​របស់គាត់​ត្រូវបាន​ជន​មិន​ស្គាលមុខ​ធ្វើ​សកម្មភាព​គាស់​ក្តា​ពីក្រោម​ផ្ទះ​ឡើង​ទៅលើ ដោយ​ធ្វើ​សកម្មភាព​កាត់​ត្រចៀក​សោរ​កេះ​ដែក​សំរាប់​ដាក់​របស់របរ​មាន​តំលៃ​យក​អស់រលីង​។ 

    ប៉ូលិសបន្តថា របស់​ដែល​ជនល្មើស​យកទៅ​មាន​៖ ​ប្រាក់​៤០​លាន​រៀល​, ខ្សែ​កមាស ០៣​ខ្សែ​, ខ្សែដៃ​មាស​០២​ខ្សែ​, ជញ្ជៀន​មាស ០២​វង់ និង​ប​ន្តោ​មាស់​០១ សរុប​អស់​៨​តំឡឹង​មាស​។ 

    ករណី​ខាងលើនេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ហើយ​កម្លាំង​សមត្ថកិច្ច​មិនទាន់​ដឹងថា ជនល្មើស​មាន​គ្នា​ប៉ុន្មាន​នាក់​នោះទេ ពីព្រោះ​រឿងនេះ​ស្ថិតក្នុង​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៅឡើយ​៕

adverise with khmeread

មតិយោបល់