adverise with khmeread 14488920 1068227459958835 729922482 o

គ្រោះថ្នាក់​ចរាចរ​ណ៍សម្លាប់មនុស្សម្នាក់ ​អ្នកបើកបររថយន្ត​​គេចខ្លួនបាត់

    បន្ទាយមានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​ខាងលិច​វត្ត​ផ្សារកណ្តាល​ប្រហែល១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​២៣ ​និង១៥នាទី។ 

    ប៉ូលិសនិយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង រថយន្តបុក​មនុស្ស បណ្តាលឱ្យស្លាប់ (ជនរងគ្រោះ ពុំ​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​​)។ គ្រោះថ្នាក់​ចរាចរ​នេះ​មិនដឹង​ពី​មូលហេតុ ដោយសារតែ​អ្នកបើកបររថយន្ត​ក្រោយពី​កើតហេតុ​ត្រូវបាន​គេចខ្លួនបាត់​។ 

    បច្ចុប្បន្ន​ សាកសព​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​ត្រាច ​ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់