adverise with khmeread 1

បើករថយន្ដ ​Lexus 470 លឿន ​គេច​ឆ្កែ​រត់​ឆ្លងកាត់ផ្លូវក្រឡាប់​រថយន្ដគ្រោះថ្នាក់​ខ្លួនឯង​

    ភ្នំពេញ ៖ មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើត​ឡើង​ដោយសារ​អ្នក​បើ​កបរ រថយន្ត Lexus 470​ មួយគ្រឿងបើ​ក​ក្នុង​ល្បឿន​លឿន ហើ​យ​គេច​ឆ្កែ​រត់​ឆ្លងកាត់ផ្លូវ បណ្តាលឱ្យក្រឡាប់​ដោយ​ខ្លួនឯង​កាលវេលា​ម៉ោង១២​ និង១០យប់រំលងអាធ្រាត្រថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ 

    ប៉ូលិសនិយាយថា ហេតុ​ការ​នេះ​កើ​ត​ឡើ​ង​នៅតាម​ផ្លូវជាតិ​លេខ៣ ទល់មុខ​ក្លឹប​ម៉ូ​ឌែ​ន​ស៊ី​ធី ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ភ្នំពេញ​។ 

    ក្រោយពេលកើតហេតុក្រុម​សង្គ្រោះ៧១១ កងពលតូច​លេច៧០ បាន​ជួយសង្គ្រោះ នៅ​កន្លែង​កើ​ត​ហេតុ​រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕​

adverise with khmeread

មតិយោបល់