adverise with khmeread 14469174 1128606013892939 1610011108 n

ករណី​បាញ់​និង​កាប់​របួសធ្ងន់​នៅ​ក្តាន់​២​ថ្ងៃមុន​ប៉ូលិស​ចាប់បាន​២​នាក់​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​សហការ​ជាមួយ​ក្រុម​បង្ការ​បង្ក្រាប​បទល្មើស​ចុះជួយ​ខណ្ឌដូនពេញបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​នា​ថ្ងៃទី​២៤​ កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​ និង​៣០​នាទី​អា​ធ្រា​ត្រ​ពីបទ​ប្រើ​អំពើហិង្សា​ដោយចេតនា​ទំនាស់​ប្រើ​អាវុធខ្លី​បាញ់​ និង​ប្រើ​ដាវ​កាប់​បណ្តាលឱ្យ​របួសធ្ងន់​កាលពី​ថ្ងៃទី​១៥ ​កញ្ញា ​២០១៦ ​វេលា​ម៉ោង​១១​ និង​១០​នាទី​នៅ​ចំណុច​មុខ​ក្តាន់​ពីរ ផ្លូវ​រថភ្លើង ភូមិ​ទី​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កន្លងទៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​គឺ ១.​ឈ្មោះ ​ភា ឆា​រ៉ា ហៅ​ភា ឆា​រ៉ូ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មានទីលំនៅ​ផ្ទះជួល​ផ្លូវ​រថភ្លើង​ភូមិ​៣ ​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​និង​២.​ឈ្មោះ ផាត់ សា​រ៉ា​យ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មានទីលំនៅ​ផ្ទះ​លេខ​២៧ ​ផ្លូវ​រថភ្លើង ​ភូមិ​៣​ សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​។​

    វត្ថុតាង​ចាប់​យកបាន​រួមមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្តេ​ប​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1L-4487​ និង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀនចំនួន​០១​កញ្ចប់​តូច ​(​ចាប់យក​ពី​ឈ្មោះ​ភា ឆា​រ៉ា ហៅ​ភា ឆា​រ៉ូ​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

adverise with khmeread

មតិយោបល់