adverise with khmeread 1

ទីបំផុត Paul Pogba អាច​បំប៉ោង​សំណាញ់ ជួយ​ឱ្យ Manchester United ឈ្នះ​ជើងឯក Leicester

​    ​បិសាច​ក្រហម Manchester United បាន​វាយ​សំពង​យ៉ាង​ចាស់ដៃ​ទៅលើ​ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស Leicester City ខណៈដែល​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​ទម្លាក់​ប្រធាន​ក្រុម Wayne Rooney ចេញពី​ឈុត​ជម្រើស​ដំបូង​របស់គាត់​។​

​    ​Chris Smalling ជា​អ្នកធ្វើ​បានសម្រេច​ក្នុងការ​នាំមុខ​គ្រាប់​ដំបូង​ជូន​ដល់​បិសាច​ក្រហម​ពី​បាល់​លើក​ចេញពី Conner មុនពេល​ដែល Juan Mata ទម្លុះ​សំណាញ់​ទី​គ្រាប់​បន្ទាប់​ជាមួយនឹង​ប​ច្ចេ​ទេស​ការងារ​ជា​ក្រុម​ដ៏​អស្ចារ្យ​។​

​    ​Marcus Rashford និង Paul Pogba បានសម្រេច​គ្រាប់​បាល់​ដំបូង​របស់​ពួកគេ​ក្នុងនាម​ជា​កីឡាក​ជម្រើស​ចាប់​ផ្តើមដំបូង​របស់​បិសាច​ក្រហម ដែល​កើតឡើង​ចេញពី​បាល់​លើក​ចេញពី Conner ទាំងពីរ ខណៈដែល​គ្រាប់​បាល់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​របស់ Demarai Gray គឺជា​គ្រាប់​លួងលោម​ចិត្ត​មួយ​ប៉ុណ្ណោះ​សម្រាប់ Leicester ។​

​    ​Rooney ក៏ត្រូវ​បាន Mourinho សម្រេចចិត្ត​ប្តូរ​ឱ្យចូល​លេង​នៅ​នាទី ៨៣​ផងដែរ​។​

​    ​ជ័យជម្នះ​ជា​លើកដំបូង​ក្នុង Premier League ខែ​នេះ​របស់​បិសាច​ក្រហម​ត្រូវ​ធានាបាន​យ៉ាង​ត្រជាក់ត្រជុំ​នៅ​តង់​ទីមួយ ប៉ុន្តែ​បរាជ័យ​ជា​លើក​ទី​បី​សម្រាប់ Leicester គឺ​ស្មើ​ចំនួន​ចាញ់​សរុប​សម្រាប់​រដូវ​កាល​មុន​របស់​ពួកគេ​ទៅហើយ​៕


 

adverise with khmeread
ប្រភព៖ bbc

មតិយោបល់