adverise with khmeread Untitled 1

ភ្លឺភ្នែក​ជាមួយ​ការបកស្រាយ​របស់​យុវជន​ម្នាក់​អំពី​ការពិត​នៃ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​!

​    * លិខិត​មិត្ត​អ្នកអាន​

​    ​បើ​យើង​ក្រឡេក​មក​មើល​ប្រទេស​កម្ពុជា​យើង​រាល់ថ្ងៃ​គេ​សង្កេតឃើញថា​មាន​មនុស្ស​ជាច្រើន​ដែល​បាន​បំពេញ​នូវ​សកម្មភាព​សប្បុរស​ធ​ម៍ ជាពិសេស​គឺ​បណ្តា​វណ្ណ​:​អ្នកមាន​។ តែ​មិនមែន​ទាល់តែ​មាន​ទើប​អាចបំពេញ​នូវ​អំពើ​សប្បុរសធម៌​បានទេ គឺអាច​បំពេញ​ទាំង​សង្គម​អ្នកក្រ​និង​សង្គម​អ្នកមាន ឱ្យតែ​បុគ្គល​ទាំងនោះ​មានចិត្ត មេត្តា ករុណា​។ 

​    ​ជាក់ស្តែង​ប្អូនប្រុស​ម្នាក់​ដែលមាន​ឈ្មោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក "​នួន អេ​ឡិច​ស្តា​" គឺជា​យុវជន​ខ្មែរ​មួយរូប​ដែល​ដើរតួ​ជា​គំរូ​ដ៏​ល្អ​ក្នុងការ​ចែកគ្នា​រស់ ដោយ​ប្អូន​តែងតែ​បង្ហោះ​នូវ​រូបភាព​អំពើ​សប្បុរសធម៌​យ៉ាង​ញឹកញាប់​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ប្អូន មាន​ទាំង ជួយ​ចាស់ជរា ពិការ​និង​កំព្រា ហើយ​ក៏មាន​វីដេអូ​មួយ​ដែល​បានបង្ហាញ​សកម្មភាព​កតញ្ញូ​ដល់​លោកយាយ​របស់​ប្អូន​នៅក្នុង​ខ្ទម​ដ៏​កំសត់​ជរា​។ 

​    ​បើតាម​ការសង្កេត​ក្នុង​អា​ខោ​ន​របស់​ប្អូនគេ​ឃើញថា ប្អូន​បាន​បើក​ទំលាយ​នូវ​ការពិត​ផ្ទាល់ខ្លួន​មួយ​នោះ​គឺ ប្អូន​ស្រលាញ់​នូវ​រវាង​មនុស្ស​ប្រុស​ដូចគ្នា ដែល​សង្គម​ខ្មែរ​បច្ចុប្បន្ន​នៅ​មិន​ទាល់​មាន​ភាពទូលំទូលាយ​សម្រាប់​ស្នេហា​ប្អូន តែបើ​មិត្ត​អ្នកអាន​បានឃើញ​នូវ​ទង្វើ​ដ៍​កម្រ​របស់​ប្អូន​ម្នាក់​នេះហើយ​ប្រាកដជា​បែរមក​គិត​ល្អៗ​និង​លែង​រើសអើង​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ទៀត​ជាក់​ជាមិនខាន​។ 

​    ​ដូច្នេះ​សូម​មិត្ត​អ្នកអាន​មេត្តាជួយ​ចែករំលែក​បន្ត​ដើម្បី​លើកទឹកចិត្ត​ប្អូន​និង​ឱ្យ​យុវជន​ខ្មែរ​យើង​បានឃើញ​យក​ជា​គំរូ​តាម​ប្អូន​ក្នុង​ទង្វើ​សប្បុរសធម៌​និង​ភាព​កតញ្ញូ​៕​

 

adverise with khmeread

មតិយោបល់