adverise with khmeread 1

តោ​ខៀវ​ត្រូវ​បី​គ្រាប់​របស់​កាំភ្លើង​ធំ Arsenal រងរបួស​យ៉ាងធ្ងន់ធ្ងរ

​    ​កាំភ្លើង​ធំ Arsenal បាន​បាញ់​កម្ទេច​តោ​ខៀវ Chelsea យ៉ាង​ចាស់ដៃ​នៅ​តង់​ទីមួយ និង​បាន​ធានា​ជ័យជម្នះ​លើក​ទី​បួន​ជា​បន្តបន្ទាប់​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​។​

​    ​Alexis Sanchez បាន​ទាញយក​ប្រយោជន៍​ពី​កំហុស​ដ៏​ធ្ងន់ធ្ងរ​របស់​ខ្សែការពារ​តោ​ខៀវ Gary Cahill ហើយ​បាន​អូស​ចូលទៅក្នុង​តំបន់​គ្រោះ និង​បាន​ឆ្កិះ​បាល់​រំលង​ដៃ​អ្នកចាំទី Thibaut Courtois បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តទៅបាន​ត្រឹម​នាទី​១១​។ Theo Walcott បានសម្រេច​នូវ​គ្រាប់​បាល់​ទី​ពីរ​ជាមួយនឹង​ការលេង​ដ៏​ស៊ីចង្វាក់​ជាមួយ​ខ្សែការពារ​ស្លាប Hector Bellerin នៅ​រយៈពេល​បី​នាទី​បន្ទាប់ពី​គ្រាប់​បាល់​ទីមួយ​។​

​    ​បន្ទាប់មក Mesut Ozil បាន​ស្កាត់​យក​បា​ល់ពី​ជើង​របស់ N'Golo Kante  និង​បានធ្វើការ​វាយបក​លឿនៗ​ដោយ​អាច​សម្រេច​គ្រាប់​បាល់​ទី​បី​សម្រាប់​កាំភ្លើង​ធំ នា​រយៈពេល​ប្រាំ​នាទី​មុនពេល​តង់​ទីមួយ​ត្រូវ​បញ្ចប់ បន្ទាប់ពី​មានការ​សហការ​ដ៏​ល្អឥតខ្ចោះ​ជាមួយ Sanchez​។​

​    ​វា​ជាការ​ខូចខាត​បន្ថែម​មួយទៀត​សម្រាប់ Chelsea បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ​ជា​លើក​ទី​ពីរ​ក្នុង​រដូវ​កាល​នេះ ខណៈដែល Arsenal បាន​បោះជំហាន​បន្តទៅ​ក្នុង​ចំណាត់ថ្នាក់​ទី​បី​ជា​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​ប្រាំមួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ bbc

មតិយោបល់