adverise with khmeread Unnamed

ប៉េអឹម​ឃាត់ខ្លួន​យុវជន​២​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង ចំណុច​មុខ​កាស៊ីណូ​ហ្គូ​ល​ដិ​ន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​នៅវេលា​ម៉ោង​១ ​និង​៣០​នាទី រំលង​អា​ធ្រា​ត ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦។​

    លោក​វរៈ​សេនីយ៍​ត្រី ជា ដា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ដោយមាន​ការសង្ស័យ​ទៅលើ​យុវជន​២​នាក់​ដែល​កំពុង​អង្គុយ​លាក់លៀម នៅមុខ​កាស៊ីណូ ទើប​កម្លាំង​អាវុធហត្ថ​សុំ​ធ្វើការ​ត្រួតពិនិត្យ​។ 

    ក្រោយពេលដែល​កម្លាំង​ចុះទៅ ស្រាប់តែ​ជនសង្ស័យ​បាន​បោះ​ថ្នាំញៀន​ចោល ដោយ​ឃើញ​ហេតុការណ៍​ដូច្នេះ ទើប​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែម្ដង និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​០៥​គ្រាប់ ហើយ​បាន​បញ្ជូនមក​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។ 

    លោក​វរៈសេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កង​រា​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ៖ ​១.ឈ្មោះ ម៉ុង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​ និង​២.ឈ្មោះ ចាន់ វីរៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​បន្ទប់​ជួល ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ 

    លោក​បាន​បន្តថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​សាកសួរ​រួចមក ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ទិញ​ថ្នាំញៀន​មក​រក្សាទុក​ដើម្បី​លក់​បន្ត​ដល់​យុវជន​ណា​ដែល​ចង់​ប្រើប្រាស់​ពិតប្រាកដ​មែន​។   

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូនបន្ត តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់