adverise with khmeread Unnamed %281%29

ដល់ក! ប៉ូលិស​ខណ្ឌទួលគោក​ចាប់​ចោរឆក់​កាបូប​លុយ​បាន​៥​នាក់ ហើយមានម្នាក់ត្រឹមរៀនថ្នាក់ទី៨

    ភ្នំពេញ ៖ កម្លាំង​ផ្នែក​ប៉ូលិស​យុត្តិធម៌​ខណ្ឌទួលគោក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០៥ នាក់​ជាក់ស្តែង ពីបទ​ឆក់​កាបូប​នៅ​ចំណុច​មុខផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​២៧១ ក្រុមទី​៧ ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​៩​យប់​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦​នេះ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ កែវ សុខ​វិសាល ហៅ សាល ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ   ផ្ទះ​ពុំ​ចាំ​លេខ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ, ២-​ឈ្មោះ យូ ទិ​ត្យ ហៅ ទិ​ត្យ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នា​កម​នៅផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល គោក, ៣-​ឈ្មោះ សាត ចំរើន ហៅ ចំរើន ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​៨ (អនុ​វិទ្យាល័យ) ស្នាក់​នៅផ្ទះ​ពុំ​ចាំ​លេខ ផ្លូវ​លេខ​១៨២ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក, ៤-​ឈ្មោះ ជា ចិន្តា ហៅ ដា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ៥៧ ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង​៥-​ឈ្មោះ ប៊ុន​សុខ បុព្វ​សិទ្ធ ហៅ សិទ្ធ ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់ នៅផ្ទះ​ពុំ​ចាំ​លេខ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ខៀវ សំបូរ ភេទ​ស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ហ្គ្រី ណេ​ស ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៤៦៤ សង្កាត់​ទួល ទំពូង​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ដែល​បាន​ចាប់យក៖ កាបូប​ស្ពាយ​ពណ៌​ខ្មៅ​មួយ​ដាច់​ខ្សែ ដែល​នៅក្នុង​កាបូប​មាន​លិខិត​ឆ្ក​ង​ដែន ០១​ក្បាល, អត្តសញ្ញាណ ប័ណ្ណ ០១​សន្លឹក, ប័ណ្ណ​សំគាល់​ម៉ូតូ ០១​សន្លឹក,​ ​កាត អេ​ធី​អ៊ឹ​ម ០២​សន្លឹក​របស់​ធនាគារ អេស៊ី​លីដា និង Anz Royal (បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ), ​ម៉ូតូ​០២ ​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី 2016 ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-8897 មាន​លេខ តួ និង​លេខ​ម៉ាស៊ី​ន 9530541 និង​ម៉ាក Honda Click ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​កំពង់ចាម 1F-2421 មាន​លេខ​តួ និង​លេខ​ម៉ា​ស៊ី​ន 0137015 (​ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព)។​

    សម្ភារៈ​បាត់បង់​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក ​iPhone 6 plus ពណ៌​មាស មានស៊ីម​លេខ 098 838 151, ​ប្រាក់​ដុល្លារ ៧០ដុល្លារ និង​ប្រាក់​បាត​ថៃ ១.៥០០បាត។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda click ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1U-3176 តែម្នាក់ឯង ដោយមាន​ស្ពាយ​កាបូប​ចំហៀង​ខាងស្តាំ។​

    ពេលមកដល់ ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda click ពណ៌​សលាយ​ក្រហម បាន មក​អែប​ខាងស្តាំ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ បណ្តាល​ឱ្យដាច់​ខ្សែ​កាបូប​បានសម្រេច ហើយ​គេច​មក​ក្នុង​សាលា​បឋម​ទឹកល្អក់ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក៏ត្រូវ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បានតែ​ម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៥​នាក់ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការតាមផ្លូវ​ច្បាប់៕


adverise with khmeread

មតិយោបល់