adverise with khmeread Ailee

Ailee នឹងបង្ហាញមុខជាថ្មីនៅខែតុលានេះ ក្រោយសង្ងំលាក់ខ្លួនអស់មួយឆ្នាំ

          តារា​ចម្រៀងកូរ៉េ Ailee នឹង​បង្ហាញមុខ​ជា​ថ្មីម្តងទៀត​នៅ​ខែតុលាខាងមុខ​នេះ។ បន្ទាប់ពី​ចេញផ្សាយ​អាល់ប៊ុម​លើ​កដំបូង “VIVID” កាលពីខែ​កញ្ញា​ឆ្នាំ​២០១៥ អាល់ប៊ុម​ថ្មីរបស់​នាង​នឹង​វិលត្រឡប់​មកវិញ ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​។

          បច្ចុប្បន្ន Ailee កំពុង​ត្រៀម​ចេញអាល់ប៊ុម​ថ្មី បើទោះបីជា​មាន​កាល​វិភាគ​សម្តែង​ដ៏មមាញឹក​រួមទាំងការងារជា​ចៅក្រម​ម្នាក់​នៅ​ក្នុងកម្មវិធី “Superstar K 2016” ផងដែរ។

          សេចក្តីរាយការណ៍​កន្លងមក​បាន​បង្ហើបប្រាប់ថា Ailee កំពុង​ធ្វើ​ការ​ងារ​ជា​មួយ​នឹង​តារា​ចម្រៀង​ជាច្រើន​នាក់ទៀត រួមទាំង​ Yoon Mirae សម្រាប់​អាល់ប៊ុម​ថ្មី​ពេល​នាង​បង្ហាញមុខ​ជា​ថ្មី។ នាង​ក៏បាន​ចេញផ្សាយ​បទ​ចម្រៀង “If You” កាល​ពី​ខែមុនដែល​ទទួលបាន​ការ​គាំទ្រយ៉ាង​ច្រើន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់