Image

តារាចម្រៀងវណ្ណ មករា ក្រឡាប់​ឡាន​បណ្តាលឲ្យ​ស្លាប់

    ភ្នំពេញ ៖ តាម​ការអះអាង នៅលើ​អាខោនហ្វេ​សប៊ុក តារាចម្រៀង ទិ​ត្យ វិច្ឆិកា បានសរសេរថា « តារាចម្រៀង វណ្ណ​មករា បាន​លាចាក​លោក នេះហើយ ក្រោយ​ក្រឡាប់​ឡាន » ។​
     លោក​ទិ​ត្យ វ​ច្ឆិកា បាន​សរសេរ​នៅព្រឹកថ្ងៃ​អាទិត្យ ទី​១០ ខែ​មករា ឆ្នាំ​២០១៦ ថា « ប្អូនប្រុស វណ្ណ មករា ដែល​ជា​អ្នកសិល្ប​: ១​រូប​បាន​ចែក​ឋាន ហើយ​គឺ​ដោយសារ​គ្រោះ ថ្នាក់​ចរាចណ៍​ក្រឡាប់​ឡាន របស់គាត់ ។​ហើយ​ក្រឡាប់​ជាមួយ ឡានពេទ្យ​ម្តងទៀត នៅ​ពេជ្រនិល សព​របស់​ប្អូន វណ្ណ មករា តម្កល់​នៅ វត្ត សន្សំកុសល ពេល​នេះ​សូម​ជំរាបជូន បងប្អូន​សិល្ប​:​ទាំងអស់គ្នា មក​ចូលរួម​រំលែក​ទុក្ខ​ផង​»។
    លោកមិនបានបញ្ជាក់ថាគ្រោះថ្នាក់នៅម៉ោងប៉ុន្មាន? និងនៅឃុំ ស្រុក ណានោះទេ។ទោះបីយ៉ាងណាសពតារាចម្រៀងវណ្ណ មករាតម្កល់នៅវត្តទួលទំពូង នៅព្រឹកថ្ងៃទី១០មករាឆ្នាំ២០១៦នេះ មិនមែននៅវត្តសន្សំកុសលទេ៕

មតិយោបល់