adverise with khmeread Park hae jin

មិនត្រឹមតែសង្ហារទេចិត្តល្អទៀត! Park Hae jin បរិច្ចាគប្រាក់ ៥០លានវ៉ុន ដល់តំបន់រងគ្រោះដោយរញ្ជួយដី

          តា​រា​ភាព​យន្ត ផាក ហ៊ែជីន (Park Hae-jin) បាន​បរិច្ចាគប្រាក់​៥០​លាន​វ៉ុន​​ដល់​កាកបាទក្រហម​កូរ៉េ​ ក្នុងកិច្ច​ប្រឹងប្រែង​ជួយ​ដល់​ទីក្រុង Gyeongju នៅ​ខេត្ត​ North Gyeongsang ដែល​រងគ្រោះដោយ​សាររញ្ជួយ​ដី​៥,៨​រិចទ័រ​ និង​បន្ត​រង​គ្រោះ​ដោយ​សា​រ​រលកររញ្ជួយ​តូចៗ។

          អំណោយ​របស់​តារាភាព​យន្ត​រូបនេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ការ​ជុសជុល​ផ្សេងៗ។

          តាមព័ត៌មានថា Park បាន​ចូល​រួ​ម​សកម្មភាព​មនុស្ស​ធម៌​ក្នុង​ស្រុក​ជា​ច្រើន​ដែល​មាន​ទឹកប្រាក់សរុប​១,១​ពាន់​លាន​វ៉ុនហើយ។ ចំណែក​អំណោ​យ​របស់គាត់​នៅ​ប្រទេស​ចិន​បានកើន​ដល់​៦០០​លាន​វ៉ុន។

          ការរញ្ជួយ​ដីដែលមាន​កម្លាំង​៥,៨​រិចទ័រដែល​កើតមាន​កាល​ពី​ថ្ងៃទី​១២​ខែ​កញ្ញា​នោះគឺជា​ការរញ្ជួយ​ដីដ៏​ខ្លាំងបំផុត​មិនធ្លាប់មាន​នៅ​កូរ៉េ​ខាង​ត្បូង​។ រដ្ឋាភិ​បាល​កូរ៉េ​ខាងត្បូង​បាន​ចាត់ទុក​ខេត្ត Gyeongju ជា​តំបន់​គ្រោះមហន្តរាយពិសេស​កាល​ពីថ្ងៃព្រហស្បតិ៍​៕

adverise with khmeread

មតិយោបល់