adverise with khmeread Untitled 1

មិនគួរឱ្យជឿ! យុទ្ធជនសម័យសង្គ្រាមបានជួបជាមួយក្មេងស្រីដែលលោកបានសង្គ្រោះកាលពី៧២ឆ្នាំមុន

          វីរបុរស​សម័យសង្គ្រាម​​បានជួបម្តងទៀតជាមួយក្មេងស្រីដែល​លោក​បាន​សង្គ្រោះជីវិតនៅក្នុងសមរភូមិ​រថក្រោះកាល​ពី​៧២​ឆ្នាំមុន។

          លោក Lan King អាយុ​៩២​ឆ្នាំ កំពុង​តែ​ប្រយុទ្ធ​ជាមួយពួកណាហ្ស៊ីសនៅ​ប្រ​ទេសហូឡង់ នៅពេល​គ្រាប់ផ្លោង​បាន​បង្ខំ​ក្មេងស្រី Toos  Kockan អាយុ​៤​ឆ្នាំ​និង​ក្រុមគ្រួសារ​របស់នាង​គេចចេញពីផ្ទះ​សម្បែង។

          លោក Alan ដែល​កាល​នោះមាន​អាយុ​២០​ឆ្នាំ​បាន​ដឹងថា មាន​ស្ត្រីមាន​ផ្ទៃ​ពោះ​ដែលជា​ម្តាយ​របស់​ក្មេងស្រីរូបនេះ​នៅ​ពីក្រោយ​រថពាសដែក​របស់​លោក​ដែល​កំពុង​បែរក្រោយ ហើយ​លោកបាន​ស្រែក​ឲ្យ​ឈប់​តាម​វិទ្យុទាក់ទង។

          សកម្មភាព​របស់លោកបាន​សង្គ្រោះ​ជីវិត​​ក្មេងស្រីនិងក្រុម​គ្រួសារ​ដោយ​នាំ​ពួកគេទៅកាន់កន្លែង​មាន​សុវត្ថិភាព​។ Alan ​ក៏ត្រូវបាន​គេថតរូបទុកផងដែរ។

          កាលពីសប្តាហ៍មុន លោកបាន​ជួប​ជាមួយម្តាយ​របស់ក្មេងស្រីដែល​​ឥឡូវ​នេះ​គាត់មាន​អាយុ​៧៦​ឆ្នាំ។

          លោក Alan បាន​និយាយថា​”​ ការជួបគ្នា​នេះធ្វើ​ឲ្យ​ខ្ញុំនឹកឃើញ​រឿងរ៉ាវជា​ច្រើន​ ហើយ​ធ្វើឲ្យ​ខ្ញុំគិត​ដល់​អ្នកដែល​បាន​បាត់បង់ជីវិត។ នៅពេល​ខ្ញុំ​សម្លឹងមើល​រូបភាព​របស់នាងឈរនៅក្បែរ​រថក្រោះខ្ញុំនឹកស្រម៉ៃដល់កូន​ខ្លួន​ឯង​។​ សំណាង​ណាស់ដែលពួកគេ​មិនបានកើតនៅ​ក្នុង​សម័យកាល​សង្គ្រាម”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់